ឡុង ណងសៅ និង គួន សុវណ្ណកក់កៅអីជុំទី២
ភ្នំពេញ:សម្រាប់ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement នាយប់ថ្ងៃទី៩មីនាអ្នកប្រ
ដាល់២ឬបទៀតហើយបាន កក់កៅអីសម្រាប់ឡើងទៅប្រកួតបន្តនៅជុំទី២ ។
អ្នកប្រដាល់វ័យក្មេងឡុង ណងសៅមកពីក្លឹបសាលវ័ន្ដកីឡាប្រើពេល មិនដល់មួយទឹកផងបានផ្ដួលអ្នកប្រដាល់
វ័យក្មេងដូចគ្នាគឺប្រាក់ ស៊ីណាតក្លិបតាឯកដំបងដែកមានរិទ្ធឲ្យសន្លប់ ។ណង សៅបានប្រើជើងទាត់ធ្វើឲ្យស៊ីណាត
ដួលសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី១ ។
ស៊ីណាតបានខ្តាតចេញពីការប្រកួតយ៉ាង រហ័សបំផុត ក្នុងខណៈដែលឡុង ណងសៅត្រូវបន្តឡើងទៅប្រកួត
នៅជុំទី២ទៀតនោះ ។
អ្នកប្រដាល់គួន សុវណ្ណក្លិបយុវវាលស្បុវបាន យកឈ្នះអ្នកប្រដាល់សួ ចាន់រាជមកពីក្លិបតាព្រហ្មមានជ័យបាន
ដោយពិន្ទុដាច់តែម្ដង ។
ក្នុងការប្រកួតដែលមានតែ៣ទឹកនោះសុវណ្ណមាន ប្រៀបលើចាន់រាជទាំង៣ទឹកតែម្ដង ។ចាន់រាជបានខ្ទាតចេញ
ពីការប្រកួត ក្នុងខណៈដែលសុវណ្ណកក់កៅអី សម្រាប់ឡើងទៅប្រកួតជម្រុះនៅជុំទី២ទៀតនោះ ។ សូមបញ្ជាក់ថាក្នុងចំ
ណោមចៅក្រម៥រូបនោះមាន៤រូបហើយ ដែលផ្ដល់ពិន្ទុឲ្យសុវណ្ណឈ្នះ និង មានតែមួយរូបប៉ុណ្ណោះដែលផ្ដល់ពិន្ទុឲ្យ
ចាន់រាជឈ្នះ ។
ចំពោះការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះ អ្នកប្រដាល់ជើងខ្លាំងអេលីត សាន់ត្រូវអ្នកប្រដាល់
វ័យចំណាស់របស់ថៃរ៉េ ដា(Re Da)ទាត់ឲ្យខូចជើងនៅទឹកទី៤ ។
អេលីត សាន់ដែលចូលចិត្តស៊ីជើងគូប្រកួតនោះ ពេលជួបជាមួយរ៉េ ដាគេបែរជាខូចជើងដោយសាររ៉េ ដាទៅ
វិញ ។អេលីត សាន់ដែលជាអ្នក នាំអាទិ៍វាយប្រហារជើងក្រោមមុននោះត្រូវរ៉េ ដាវាយប្រហារសងវិញធ្វើឲ្យអ្នកប្រ
ដាល់កម្ពុជារូបនេះលើកទង់ជ័យ ស សុំចុះចាញ់មុនស្នូរជួងបញ្ចប់ទឹកទី៤តែម្ដង ។
ការប្រកួតក្រៅព្រឹត្តិការណ៍ពានរង្វាន់រវាង អ្នកប្រដាល់រួមជាតិវិញនោះណាក់ សុខាមកពីក្លិបយុវវាលស្បូវត្រូវ
អ្នកប្រដាល់ចាន់ វិបុលក្លិបតាព្រហ្មមានជ័យ ប្រើកែងវាយឲ្យសន្លប់នទឹកទី២ ។
នៅទឹកទី ១ ណាក់ សុខាត្រូវអាជ្ញាកណ្ដាលរាប់៨មួយលើកហើយ បន្ទាប់ពីត្រូវមួយកណ្ដាប់ដៃរបស់វិបុលនោះ
ហើយមកដល់ទឹកទី២កែងរបស់វិបុលបាន បញ្ចប់សកម្មភាពសុខាតែម្ដង ។