ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះតូបលក់គ្រឿងទេស អស់៧តូប ដោយសារមូលហេតុ គឺ ឆ្លងចរន្តអគ្គិសនី

99

រាជធានីភ្នំពេញ÷ របាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និង សង្រ្គោះ អគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោង០៥៤០នាទី ទៀបភ្លឺថ្ងៃ អាទិត្យ០៥កើតខែផល្គុនឆ្នាំចសំរឹទ្ធស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី១០ខែមិនាឆ្នាំ ២០១៩ មានករណីអគ្គីភ័យឆេះឃ្លាំងលក់ឥវ៉ាន់ចាប់ហួយមួយកន្លែង អស់ចំនួន៧តូប ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៨ ក្នុងភូមិថ្មី សង្កាត់គោឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ម្ចាស់មានឈ្មោះ ហួត ឆៃ ភេទប្រុសអាយុ៦០ឆ្នាំ ,មុខរបរ:លក់គ្រឿងទេស មូលហេតុ គឺ ឆ្លងចរន្តអគ្គិសនី (តាមការរបាយការណ៍របស់អង្គភាពពន្លត់អគ្គីភ័យក្រុងភ្នំពេញ) បណ្កាលឲ្យខូចខាត : ឆេះផ្ទះលក់និងគ្រឿង ទេសមានទំហំ០៤×១០m សង់ពីថ្មបេតុងដំបូលប្រកសង្ក័សី , ឆេះមូូតូចំនួន០២ គ្រឿង ,រឺម៉កម៉ូតូ០១ គ្រឿង, និងសម្ភារប្រើប្រាស់ក្នុងផ្ទះអស់ទាំស្រុង់ និងបានឆេះរាល ដាលដល់ផ្ទះលក់បាយអស់ប្រមាណ ៥០% , ផ្ទះលក់អគ្គិសនីខូចខាតអស់ ទាំងស្រុង , ផ្ទះជួសជុលម៉ូតូ ឆេះម៉តូចំនួន០១គ្រឿង, កង់ចំនួន០២គ្រឿង, ផ្ទះលក់ហ្វេអស់ទាំស្រុង, ផ្ទះជួលជុលម៉ូតូអស់ម៉ូតូម៉ាកឆាលីចំនួន០២គ្រឿង និងផ្ទះអេតចាយឆេះអស់តិចតួច ។ គ្រោះថ្នាក់មនុស្ស គ្មានទេ។
កិច្ចប្រតិបត្តិការជួយអន្តរាគមន៍សង្គ្រោះអគ្គីភ័យខាងលើនេះបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន១៨គ្រឿងមកពីអង្គភាព÷
១- ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៥គ្រឿង
២- កងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន ០៣គ្រឿង ប្រើអស់ទឹកចំនួន៣៦ឡានស្មើចំនួន១៤៤ម៉ែត្រគូប បានរលត់ទៅវិញនៅវេលាម៉ោង០៧:៣០នាទីថ្ងៃខែឆ្នាំដដែល៕

អត្ថបទដែលជាប់ទាក់ទង