ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម: សូមបងប្អូនកូនក្មួយសហការទទួល ស្វាគមន៍ និងផ្ដល់ព័ត៌មានមួយចំនួន ទៅតាមការសាកសួររបស់ក្រុមមន្រ្តីធ្វើជំរឿន

93


ភ្នំពេញ: សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ព្រឹកថ្ងៃអាទិត្យនេះ ខ្ញុំ និងភរិយា បានទទួលក្រុមមន្រ្តីធ្វើជំរឿននៅគេហដ្ឋានរបស់ខ្ញុំ​ ។ កាលពីព្រឹកថ្ងៃទី 10 ខែមិនាឆ្នាំ 2019 លោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញា បានដឹកនាំក្រុមមន្រ្តី ចុះជំរឿននៅគេហដ្ឋនសម្ដេចក្រឡាហោមសខេង។

បើតាមផេក ហ្វេសប៊ុកផ្លូវការ សម្ដេចក្រឡាហោមបានថ្លែងថា”
គ្រួសារខ្ញុំ ក៏ដូចគ្នានឹងគ្រួសារបងប្អូនខ្មែរយើង និងប្រជាជនទូទៅដែរ គឺយើងត្រូវចូលរួមសហការជាមួយក្រុុមមន្រ្តីជំរឿន។
ការធ្វើជំរឿនបានចាប់ផ្ដើមពីថ្ងៃទី៣ខែមីនា ហើយនឹងបន្តដល់ថ្ងៃទី១៣ខែមីនា ឬអាចបន្ថែមថ្ងៃ ទៅតាមស្ថានភាពជាក់ស្ដែង។
ដូច្នេះសូមបងប្អូនកូនក្មួយសហការទទួល ស្វាគមន៍ និងផ្ដល់ព័ត៌មានមួយចំនួនទៅតាមការសាកសួររបស់ក្រុមមន្រ្តីធ្វើជំរឿន។
ក្រោយការធ្វើជំរឿន យើងនឹងដឹងថាប្រទេសយើងមានប្រជាជនប៉ុន្មាននាក់ ហើយទិន្នន័យនេះនឹងជួយឲ្យយើងងាយស្រួលរៀបចំផែនការអភិវឌ្ឍន៍ជាតិ។
សូមបងប្អូនកូនក្មួយមានសុខភាពល្អ និងសុភមង្គល សូមជូនពរក្រុមមន្រ្តីជំរឿនទូទាំងប្រទេសបំពេញការងារទទួលបានជោគជ័យ”៕

អត្ថបទដែលជាប់ទាក់ទង