ចាប់ស្ត្រីម្នាក់ លួចកាត់ខ្សែកមាស
ភ្នំពេញ ៖ចាប់ស្ត្រីម្នាក់ ករណី លួចកាត់ខ្សែកមាស នៅបន្ទប់ជួល ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារ អំពៅ ថ្ងៃទី១០-០៣-២០១៩ម៉ោង១៧:៣០នាទី។
ជនរងគ្រោះឈ្មោះ អ៊ឹង ហៀក ភេទ ស្រី អាយុ ៨១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៤ស្ទួន ផ្លូវ៣៧១ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ជនសង្ស័យឈ្មោះ ចាន់ ម៉ំាង ភេទ ស្រី អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅចំណុចកើតហេតុ ។
នៅថ្ងៃទី១០-០៣-២០១៩ ម៉ោង១៧និង៣០នាទី ជនរងគ្រោះបានទៅបន្ទប់ជួលរបស់ជនសង្ស័យ (ចំណុចកើតហេតុ) ដើម្បីពឹងឲ្យកោសខ្យល់ ពេលទៅដល់ក៏ដោះខ្សែកមាស០១ខ្សែ ទម្ងន់ ១តម្លឹងផ្ញើទុកនៅជនសង្ស័យ រួច ដេកផ្កាប់មុខ ឲ្យជនសង្ស័យកោសខ្យល់ ពេលជនរងគ្រោះភ្លេចខ្លួនជនសង្ស័យក៏យកកន្ត្រៃកាត់ក្រចកលួចកាត់យកខ្សែក មាស ជនរងគ្រោះបានទម្ងន់១ជី ៥ហ៊ុន រួចប្រើល្បិចនិយាយប្រាប់ជនរងគ្រោះថា ខ្សែមាស លោកយាយដាច់ហើយ ជនរងគ្រោះក៏យកខ្សែកមាសមកពិនិត្យមើលឃើញមានស្នាម យកកន្រ្តៃកាត់ រួចថ្លឹងមើលឃើញបាត់ទម្ងន់ដូចខាងលើ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចយើងចុះទៅឃាត់ខ្លួនជនសង្ស័យ ត្រួតពិនិត្យលើខ្លួនជនសង្ស័យរកឃើញខ្សែ កមាសជនរងគ្រោះមួយកំណាត់ទម្ងន់ ៤ហ៊ុន និងកន្រ្តៃកាត់ក្រចក មួយ រួចក៏បញ្ជូនជនសង្ស័យ មកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕