ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចក្រឡាហោម នឹងដុតបំផ្លាញផលិតផលក្លែងក្លាយ ខុសច្បាប់ចំនួន៧០តោន នៅថ្ងៃស្អែក

75

ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ​(គ.ប.ផ.ក)​ បានសេចក្តីប្រកាសព័ត៌មាន​ របស់ ស្តីពីពិធីកម្ទេចចោលផលិតផលក្លែងក្លាយ ខុសច្បាប់ចំនួន៧០តោន​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារិ៍ ទី១២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ៨:០០ព្រឹក នៅទីលានដីតាមបណ្តោយមហាវិថីសម្តេច​តេជោ​ ៦០ម៉ែត្រ​ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីកម្ទេចចោលផលិតផលក្លែងក្លាយ ខុសច្បាប់ចំនួន៧០តោន ដែលសមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបង្ក្រាបរឹបអូសពីជនល្មើសដែលចរាចរ ស្តុកទុក ផលិត និងចែកចាយនាពេលកន្លងមក។

ពិធីនេះក៏នឹងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ពាក់ព័ន្ធ តំណាង អង្គទូត ស្ថាប័នតុលាការ អង្គភាពនានា អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងវិស័យឯកជន ជាតិ-អន្តរជាតិមួយចំនួនទៀត។

ជាមួយគ្នានោះដែរ លោកម៊ុត ចន្ថា អតីតមន្រ្តីគណបក្សប្រឆាំង ក៏បានសរសេរលើផេកហ្វេសប៊ុកនៅថ្ងៃទី១១មីនានេះថា សូមកោតសរសើរ ដល់សមត្ថកិច្ចដែលបានបង្រ្កាប​ និងចាប់បានទំនិញក្លែងក្លាយ​ ៧០តោន។ ​ ​យើងសូមលើកទឹកចិត្តថា ប្រសើរបបំផុត ពុំគួរបណ្តោយឲ្យទំនិញទាំងនេះ ឆ្លងកាត់ព្រំដែន​ចូលមកដល់ទីផ្សារចែកចាយ​ និងប្រើប្រាស់ទេ៕

អត្ថបទដែលជាប់ទាក់ទង