ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធបាល់ទាត់ធ្វើ​ មហាសន្និបាតលើកទី១៣

101


ភ្នំពេញ:ពេញមួយព្រឹកថ្ងៃទី១១មីនាសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានធ្វើមហាសន្និបាតលើកទី១៣របស់ខ្លួន
ដោយមានការចូលរួមពីសំណាក់លោកនាយឧត្តមសេនីយ៍ផ្កាយមាស៤សៅ សុខាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុ
ជាព្រមទាំងសមាជិកប្រតិបត្តិតំណាងក្លិបចំនួន៣៧ក្នុងចំណោម៣៩ចូលរួម។
តំណាងក្លិបចំនួន២ដែលអវត្តមាននោះគឺក្លិបខេត្តព្រះសីហនុ និងក្លិបមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ។មហា
សន្និបាតក៏មានការអញ្ជើញចូលរួមពីសំណាក់លោកDato Sri Azzudin Amad ដែលជាអគ្គលេខាធិការសហព័ន្ធកី
ឡាបាល់អាត់អាស៊ីអាគ្នេយ៍ ។
ជាមួយនឹងការថ្លែងបើកមហាសន្និបាតដោយលោកប្រមុខសហព័ន្ធនោះអង្គមហាសន្និបាតបានអនុម័តលើ
របាយការសកម្មភាពការងាររបស់សហព័ន្ធក្នុងឆ្នាំ២០១៨ អនុម័តរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០១៨ អនុម័តផែន
ការការងារឆ្នាំ២០១៩ បទបង្ហាញអំពីផែនការយុទ្ធសាស្រ្តឆ្នាំ២០១៩-២០២៣ ។
នៅក្នុងសន្ទរកថាបើមហាសន្និបាតលោកសៅ សុខាបានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការសាងសង់ទីលានស្ដង់
ដារឲ្យបានគ្រប់២៥រាជធានី-ខេត្ត ។មកទល់ពេលនេះខេត្តចំនួន៤បានសាងសង់ទីលានរួចហើយដែលក្នុងនោះមានខេត្ត
ត្បូងឃ្មំ ស្វាយរៀង ព្រះវិហារ និងខេត្តបន្ទាយមានជ័យ ។ ខេត្តចំនួន៦កំពុងដំណើរការសាងសង់ក្រៅពីនោះកំពុងតែ
ចាប់ផ្ដើម ។ចំពោះសាលាតម្រងទឹសសហព័ន្ធបានរៀបចំរួចរាល់នៅឆ្នាំ២០១៨ហើយ ។
ប្រមុខបាល់ទាត់រូបនេះបានអះអាងថាទោះបីត្រូវខ្ចីលុយគេដើម្បីធ្វើក៏ត្រូវតែធ្វើដែរសំខាន់ក្រុមហ៊ុនដែលទទួល
សាងសង់មានលទ្ធភាពធ្វើទាន់ឬមិនទាន់តែប៉ុណ្ណោះ ។លោកប្រធានសហព័ន្ធក៏បានបង្ហាញពីការបង្កើតក្រុមបាល់ទាត់
ស្នូលដើម្បីត្រៀមស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ក្រុមបាល់ទាត់ស្នូលនោះគឺជ្រើសរើសចេញពីបណ្ដា
ក្លិបនានា និង បណ្ដារាជធនី-ខេត្តនានាទូទាំងប្រទេស ។
អង្គមហាសន្និបាតបានធ្វើការបោះឆ្នោតជ្រើសរើសសមាជិកប្រតិបត្តិចំនួន២រូបដោយសារតែសមាជិកប្រតិ
បត្តិចំនួន២រូបអស់សុពលភាព ។សមាជិកប្រតិបត្តិដែលអស់សុពលភាពនោះគឺមានលោកខៀវ ចិន្ដាវ័ន្ដ និងលោកអ៊ុក
សិទ្ធិជាតិ ។
ការបោះឆ្នោតបំពេញបន្ថែមនូវចំនួនសមាជិកប្រតិបត្តិនោះមានបេក្ខជនឈរឈ្នោះចណនួន៦រូបគឺលោកអ៊ុក
សិទ្ធិជាតិ លោកខៀវ ចិន្ដាវ័ន្ដ លោកហុក សុចិត្រា អ្នកស្រីពុធ ធិតា លោកចាប សុខហេង និងលោកអៀង សាក់នីដា។
ដោយសារតំណាងក្លិបចំនួន២អវត្តមាននោះសមាជិកដែលមានសិទ្ធបោះឆ្នោតមានចំនួន៣៧រូប ។លោកអ៊ុក
សិទ្ធិជាតិបានទទួលសម្លេងគាំទ្រចំនួន៣២សម្លេង និង អ្នកស្រីពុធ ធិតាបានទទួលការគាំទ្រ២៩សម្លេង ។

អត្ថបទដែលជាប់ទាក់ទង