តារាភាពយន្ដ កញ្ញា គង់ ដារ៉ាទី កំពុងសាងប្រជាប្រិយភាព មិនឲ្យចាញ់ម្ដាយឡើយ
ភ្នំពេញ៖ កូនស្រីរបស់ស្រីលាភទើបតែពេញវ័យមានរូបសម្រស់ស្រស់ស្អាតមិនធម្មតាមែន ធ្វើ អោយអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ជា ច្រើន កំពុងចាប់អារម្មណ៍យ៉ាងខ្លាំង។
កូនស្រីរបស់ ស្រីលាភ មានឈ្មោះថា គង់ ដារ៉ាទី ហៅ ទីទី ហើយក៏បានលេចមុខបង្ហាញទេពកោសល្យជាលើកដំបូងនៅក្នុងខ្សែភាពយន្ដរឿង ភាគ «កូនពស់កេងកង» ដែលកំពុងចាក់បញ្ចាំងនៅតាមកញ្ចក់ទូរទស្សន៍ហង្សមាស និងតាមកម្មវិធីកំប្លែងសំណើចចុងសប្តាហ៍របស់ទូរទស្សន៍បាយ័នផងដែរ។
អ្នកកំប្លែងក្នុងក្រុមនាយ ក្រឹម ស្រីលាភ បានធ្វើឲ្យកក្រើកលើ វិថីសិល្បៈរំពេច លើជំនួបស្នេហ៍ត្រីកោណជាមួយមេកើយ ក៏បង្កើតបានចំណងដៃ ស្នេហាបានកូនភ្លោះមួយគូដ៏គួឲ្យស្រឡាញ់។ ប៉ុន្តែស្ថិតក្នុងកាលៈទេសៈស្នេហាត្រីកោណនេះផងដែរ ស្រីលាភ នារីកំណព្វស្នេហ៍នាយ ក្រឹម ក៏មានកូនស្រីវ័យ១៤ឆ្នាំ ម្នាក់សម្ផស្សក៏ស្រស់សោភា ពេលនេះកំពុងឈានជើងចូលក្នុងសិល្បៈតាមគន្លងម្តាយ។
ខណៈថ្មីៗនេះកូនស្រីរបស់ ស្រីលាភ ដែល មានឈ្មោះ ទីទីដោយឃើញប្រជាប្រិយភាពហក់ឡើងគួឲ្យកត់សម្គាល់នោះ មហាជនជាច្រើនតែងសរសើរថា ក្រៅពីមានសម្រស់ស្អាត កូនស្រីរបស់ ស្រីលាភ ក៏មានសមត្ថភាពក្នុងទេព្យកោសល្យ ការសម្តែងបែបកំប្លែងមិនចាញ់ម្តាយប៉ុន្មានឡើយ ធ្វើឲ្យមានការចាប់អារម្មណ៏យ៉ាងខ្លាំងពីសំណាក់ប្រិយមិត្ដ និងមហាជនទូទៅ ៕