ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប. ប​ន្ទោស មកពីបច្ចេកទេសកំព្យូទ័រហ្នឹង ទើបបានជាបូកលេខខុស ធ្វើឲ្យខ្មាសគេ

125


ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានសេចក្តីកែតម្រូវសេចក្តី​ប្រកាស​ព័ត៌មាន​ ​លេខ​ ​០១៧ ដែលបូកលេខខុស លើចំនួនសរុបរបស់គណបក្សឆន្ទៈខ្មែរ ។

គ.ជ.ប. បញ្ជាក់ថា “មកការបូកសរុបចំនួនបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត មានលក្ខណៈខុសបច្ចេកទេស។ គណបក្ស​ឆន្ទៈ​ខ្មែរ គ​.​ជ​.​ប​. បាន​បូក​ចំនួន​សរុប 106+106 ស្រាប់តែ​ចេញ​លទ្ធផល​គួរឲ្យភ្ញាក់ផ្អើល​គឺ 1212 ទៅវិញ ប៉ុន្តែបានកែមករកភាពត្រឹមត្រូវវិញ គឺ 106+106=212។

សូមបញ្ជាក់ថា លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា នៅ​ថ្ងៃ​ទី​១១ មីនា ២០១៩ បាន​ថ្លែងថា ទុកចិត្ត​ម្តេច​កើត បើ​ការងារ​ខ្ជីខ្ជារ​យ៉ាងៗ នឹង​នោះ​។ លោក​បាន​សរសេរ​លើ​ផេក​ហ្វេស​ប៊ុក​បែបនេះ បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ថ្ងៃទី​៤ នៃ​ការចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត ដោយ​ក្នុង​នោះ បញ្ជី​ឈ្មោះ​លេខ​រៀង​ទី​៦ របស់​គណបក្ស​ឆន្ទៈ​ខ្មែរ គ​.​ជ​.​ប​. បាន​បូក​ចំនួន​សរុប 106+106 ស្រាប់តែ​ចេញ​លទ្ធផល​គួរឲ្យភ្ញាក់ផ្អើល​គឺ 1212 ទៅវិញ ។​

​លោក ពេជ្រ ស្រស់ បានបញ្ជាក់​ថា របៀប​គ​.​ជ​.​ប​.​បូកលេខ 106+106= 1212​។ របៀប​គិត​លេខ​ថ្មី​របស់ គ​.​ជ​.​ប​. សូម​បងប្អូន​ជ្រាប !
​ឲ្យគេ​ទុកចិត្ត​ម្តេចកើត បើ​ការងារ​ខ្ជីខ្ជារ​យ៉ាងៗ​នឹង​នោះ ហើយ​បូក​សន្លឹកឆ្នោ​តចឹង​ដែរនោះ គឺ​វា​មិន​វី​វរហើយ​ទេ​​ក្នុង​នាម​ជា​ស្ថាប័ន​កំណត់​​ទូរលេខ​ផ្លូវការ គួរ​បង្កើន​នូវ​ការប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់ ដើម្បី​កុំ​អំពើ​អយុត្តិធម៌​កើតឡើង​​មិន​ឈប់ឈរ ចាយ​លុយ​ច្រើន​ណាស់​សម្រាប់​គ​.​ជ​.​ប​.​នេះ តែ​ការងារ​វិញ គឺ​នឹកស្មាន​មិន​ដល់​។​

​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១១​ខែ​មីនា​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ថ្ងៃទី​៤ នៃ​ការចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត ដោយ​បាន​បញ្ជាក់ថា នៅ​ថ្ងៃ​ទី​១០​ខែ​មីនា​ឆ្នាំ​២០១៩ ដែល​ជា​ថ្ងៃ​ទី​៤ នៃ​ការទទួល​ពាក្យ​សុំ​ចុះបញ្ជី​គណបក្សនយោបាយ ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ គណៈកម្មាការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត ទាំង​២៥​រាជធានី ខេត្ត ទទួលបាន​ពាក្យសុំ​ចុះបញ្ជី​ ៕​

អត្ថបទដែលជាប់ទាក់ទង