កីឡាករហែលទឹកវ័យក្មេង៣រូបដែលហ្វឹកហាត់ នៅជប៉ុនមានការរីកចម្រើនខ្លាំង
ភ្នំពេញ៖កីឡាករថ្នាលរបស់កម្ពុជាចំនួន៣រូបដែលកំពុង តែហ្វឹកហាត់នៅប្រទេសជប៉ុននោះកំពុងតែមានការ
រីកចម្រើនខ្លាំងណាស់នេះបើតាមការអះអាងពីលោកហែម គីរីអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ។
នេះជាលើកដំបូងហើយដែលសហព័ន្ធខ្មែរកីឡាហែលទឹក បញ្ជូនកីឡាករឲ្យទៅហ្វឹកហាត់រយៈពេលយូនៅឯ
ក្រៅប្រទេស ។ពួកគេត្រូវហ្វឹកហាត់ទីនោះរយៈពេល៦ខែ ។ កីឡាករវ័យក្មេងទាំង៣រូបនេះគឺជាអត្តពលិកត្រៀមស៊ី
ហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីននាចុងឆ្នាំ២០១៩នេះ ស៊ីហ្គេមលើកទី៣១ឆ្នាំ២០២១នៅទីក្រុងហាណូយប្រ
ទេសវៀតណាម និង ស៊ីហ្គេមលើកទី៣២ឆ្នាំ២០១២ ក្នុងខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ។
កីឡាករទាំង៣រូបនោះគឺឆោម ច័ន្ទថន កីឡាករអ៊ួង លីហេង និង កីឡាករឌឿន វ៉ាត់ធីឌុន ។ ពួកគេអមដោយ
គ្រូបង្វឹកកម្ពុជាមួយរូបគឺលោកហែមថុន ពន្លឺទៅជាមួយ ។
លោកអគ្គលេខាធិការអះអាងថាពេលនេះ ពួកគេទើបតែហ្វឹកហាត់រយៈពេលខ្លីប៉ុណ្ណោះតែគេមានការប្រែ
ប្រួលរីកចម្រើនច្រើន ។ នៅប្រទេសជប៉ុនគេត្រូវហ្វឹកហាត់មួយថ្ងៃ១០ម៉ោង គឺពេលព្រឹកហាត់៤ម៉ោង និងល្ងាចហាត់
រយៈពេល៦ម៉ោង ។ ពេលវេលាហ្វឹកហាត់នឹងត្រូវបង្កើនរហូតជាង១០ម៉ោង នៅពេលដែលពួកគេមានភាពស៊ាំជាមួយ
នឹងរយៈពេល១០ម៉ោងនេះ ។
អ្វីដែលជាលក្ខណៈពិសេសនោះគឺពួកគេទ្រាំទ្រ បានជាមួយនឹងកម្មវិធីហ្វឹកហាត់ដ៏តឹងតែងនេះ ។ពួកគេហ្វឹក
ហាត់ទាំងបច្ចេកទេស ហ្វឹកហាត់កម្លាំង ហវឹកហាត់ដង្ហើម ។