ប៊ែលហ្ស៊ិក ឡើងវគ្គ៨ក្រុម ក្រោយឈ្នះជប៉ុន ៣-២ ចុងម៉ោង៩០+៤
(ម៉ូស្គូ)៖ ក្រុមបាល់ទាត់ ប៊ែលហ្ស៊ិក បានយកឈ្នះ ក្រុមបាល់ទាត់ជប៉ុន ៣-២ ហើយបានឡើងទៅជួបក្រុមខ្លាំងប្រេស៊ីល ក្នុងវគ្គ៨ក្រុម ក្រោយវាយបកឈ្នះជប៉ុនមៅចុងម៉ោងនៃ World Cup 2018។
ក្រុមលេខ១នៅអាស៊ី ជប៉ុន បានបើកការនាំមុខក្រុមនៅអឺរ៉ុប ប៊ែលហ្ស៊ិក ២គ្រាប់មុននៅដើមវគ្គទី២ តែត្រូវបានប៊ែលហ្ស៊ិក តាមពីក្រោយប៊ើករហូតស្មើ និងឈ្នះវិញនៅនាទីទី៩០+៤ ។
តាមរយៈជ័យជម្នះនេះ បានជួយឲ្យប៊ែលហ្ស៊ិក ឡើងទៅកាន់វគ្គ៨ក្រុម ដោយត្រូវប៉ះប្រេស៊ីល ដែលបានទម្លាក់មិចស៊ិក ២-០ ៕