សហព័ន្ធកីឡាអត្តពលកម្មត្អូញត្អែរពីកង្វះទីលាន
ភ្នំពេញ:ប្រភេទកីឡាអត្តពលកម្មជាកីឡាមួយប្រភេទមានរហូតដល់ទៅ៤៧វិញ្ញាសាតែសម្រាប់កម្ពុជាទើបតែ
រៀបចំឲ្យមានការប្រកួតស្ទើរតែមិនដល់២០វិញ្ញាសាផង ។
ប្រការដែលកម្ពុជានៅមិនទាន់លេងបានគ្រប់វិញ្ញាសនោះដោយសារកង្វះទីលាន និង គ្រូបង្វឹក ។ វិញ្ញាសាខ្លះ
កម្ពុជាមិនទាំងដែលស្គាល់ក៏មានដែរហើយប្រភេទកីឡាមួយចំនួនកាយសម្បទារបស់កម្ពុជាលំបាកនឹងលេងបាន ។