ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុគ យក្សផ្លែ និង ឡុង ជិនកំពុងតែប្រជែងគ្នា ដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រ

147

ភ្នំពេញ:ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៥៧គីឡូក្រាម លើសង្វៀនអាស៊ីអាគ្នេយ៍ រសៀលថ្ងៃទី៧កក្កដាអ្នក
ប្រដាល់កម្ពុជា២រូបគឺឡុង ជិនក្លិបខ្លារខិនមានរិទ្ធ និងយុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធ កំពុងតែប្រជែងគ្នាដណ្ដើម
កៅអីវគ្គផ្ដាច់ព្រ័ត្រ ក្នុងខណៈដែលឈុត សេរីវ៉ាន់ថងក្លិបរាហ៊ូកីឡាក៏កំពុងតែមានពិន្ទុ ដើរទន្ទឹមគ្នាជាមួយអ្នកខ្លាំងទាំង
២រូបនេះដែរនោះ ។

តាមពិតជើងខ្លាំងទាំង៣រូបនេះ មានពិន្ទុ៦ស្មើគ្នាដោយសារ២ប្រកួតឈ្នះ ទាំង២ប្រកួតដូចគ្នាតែឡុង ជិនមាន
ប្រៀបខ្លាំងជាងគេព្រោះ២ប្រកួតរបស់គេគឺផ្ដួលគូប្រកួតបាននៅទឹកទី១ បានមួយប្រកួត និង ឈ្នះពិន្ទុ ១ ប្រកួត ។ ឯ
យក្សផ្លែ២ប្រកួតរបស់គេឈ្នះ ពិន្ទុមួយប្រកួត និង ឈ្នះទឹក៣មួយប្រកួត ចំពោះឈុត សេរីវ៉ាន់ថងវិញ២ប្រកួតរបស់
គេឈ្នះដោយពិន្ទុទាំង២ ប្រកួត ។

សម្រាប់ថ្ងៃទី៧កក្កដាឡុង ជិនត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃឈ្មោះធៀប កៅ(Theap Kao)ដែលអ្នកប្រ
ដាល់ថៃរូបនេះ២ប្រកួត ឈ្នះបានមួយប្រកួត និង ចាញ់មួយប្រកួត ។

ការប្រកួតនេះប្រសិនបើឡុង ជិនខិតខំផ្ដួលគូប្រកួតឲ្យបានកាន់តែរហ័សនោះ គេនឹងមានឱកាសដើម្បីទទួល
បានកៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រ កាន់តែច្រើនដែរ ។ ធៀប កៅជាអ្នកប្រដាល់មួយរូប ដែលមិនស្រួលបង្ក្រាបនោះទេគេមានកម្លាំងល្អ និងកលល្បិចវាយលុកអស្ចារ្យណាស់ ។

អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួត ចំនួន៥៩ដង ឈ្នះ៥១ដង ចាញ់៨ដង ។ ចំពោះឡុង ជិនវិញគេមានប្រវត្តិប្រកួតចំនួន៥៣ដង ចាញ់១២ដងស្មើពិន្ទុ៤ដង និងវាយគូប្រកួតឲ្យសន្លប់បាន១០ដង ។កណ្ដាប់ដៃដ៏ធ្ងន់របស់ឡុងជិនអាចផ្ដួលធៀប កៅបានឬទេ ?

ចំពោះយុគ យក្សផ្លែត្រូវជួបប្រកួត ជាមួយអ្នកប្រដាល់ថៃភេច យ៉ាកស៊ូ(Phach Yaksou)ដែលអ្នកប្រដាល់ថៃរូបនេះ ២ប្រកួតរបស់គេចាញ់មួយប្រកួត និង អវត្តមានមួយប្រកួត ។
អ្នកប្រដាល់ជើងចាស់របស់កម្ពុជារូបនេះ សង្ឃឹមបានទទួលជ័យជំនះច្រើនជាង បរាជ័យតែបើការប្រកួតមួយ
នេះគេបែរជាបរាជ័យវិញនោះ ឱកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្រលែងមានហើយ ។២ប្រកួតរបស់យក្សផ្លែឈ្នះទាំង២ប្រកួតគឺឈ្នះទឹេក៣មួយប្រកួត និងដោយពិន្ទុ១ ប្រកួត ។

យក្សផ្លែមានប្រវត្តិប្រកួតចំនួន១៥៧ដង ឈ្នះ១៣២ដង ចាញ់២៤ដងស្មើពិន្ទុ៤ដង និងវាយគូប្រកួតឲ្យសន្លប់
បាន១០ដង ។ភេច យ៉ាកស៊ូគេមានប្រវត្តិប្រកួតចំនួន៦១ដង ឈ្នះ៤៩ដង ចាញ់១១ដង និងស្មើពិន្ទុ ១ ដង ។ជំនួបមួយ
នេះនរណាឈ្នះ ?៕

អត្ថបទដែលជាប់ទាក់ទង