ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សារឿន ចាន់ និង ហេង វាសនាប្រកួតបង្គ្រប់កិច្ចមុនពេលហាលអាវ

112


ភ្នំពេញ:ព្រឹត្តិការណ៍ខ្សែក្រវាត់Wurkz ទម្ងន់៦០គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍សម្រាប់ថ្ងៃទី១៧មីនានេះ
បានឈានដល់បញ្ចប់វគ្គជម្រុះសន្សំពិន្ទុហើយ ។
អ្នកប្រដាល់កម្ពុជា២រូបគឺហេង វាសនា ក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបង និង សារឿន ចាន់ក្លិបតាព្រហ្មមាន
ជ័យត្រូវប្រកួតបង្គ្រប់កិច្ចមុនពេលខ្ទាតចេញពីការប្រកួត ។អ្នកប្រដាល់កម្ពុជាទាំង២រូបនេះ ៣ប្រកួតរបស់គេឈ្នះ
បានតែ ១ ប្រកួតប៉ុណ្ណោះតែចាញ់២ប្រកួតដូចគ្នា ។
ហេង វាសនាត្រូវជួបជាមួយអ្នកប្រដាល់ជើងខ្លាំងថៃស៊ូភើ មែន(Supper Man) ។ស៊ូភើ មែន៣ប្រកួតរបស់
គេឈ្នះទាំង៣ប្រកួត។សម្រាប់ការប្រកួតចុងក្រោយនេះគេជឿថាអ្នកប្រដាល់ថៃរូបនេះនឹងបន្តឈ្នះទៀតជាមិនខាន
ឡើយ ។
ហេង វាសនាមានប្រវត្តិប្រកួតចំនួន៦០ដង ឈ្នះ៤២ដង ចាញ់១៥ដង និងស្មើពិន្ទុ៣ដង ។ ចំពោះអ្នកប្រដាល់
ថៃស៊ូភើ មែនវិញគេមានប្រវត្តិប្រកួត៦៧ដង ឈ្នះ៥៤ដង ចាញ់១២ដង និងស្មើពិន្ទុ ១ដង ។ កៅអីសម្រាប់វគ្គផ្ដាច់
ព្រ័ត្រពេលនេះកំពុងតែស្ថិតនៅក្នុងកណ្ដាប់ដៃស៊ូភើ មែនជាបណ្ដោះអាសន្នហើយ ។ហេង វាសនាមិនមែនជាឧបសគ្គ
សម្រាប់អ្នកប្រដាល់ថៃរូបនេះឡើយ ។
សារឿន ចាន់វិញត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃឆៃ យ៉រ៍(Chhai Yor) ។ អ្នកប្រដាល់ថៃរូបនេះ៣ប្រ
កួតរបស់គេឈ្នះបាន២ប្រកួត និង ចាញ់តែ១ ប្រកួត ។ សារឿន ចាន់នឹងលំបាកដោយសារអ្នកប្រដាល់ថៃរូបនេះជា
មិនខានឡើយ ។
ឆៃ យ៉រ៍មានប្រវត្តិប្រកួតចំនួន៧៧ដង ឈ្នះ៥៩ដង និងចាញ់១៨ដង ។ចំពោះសារឿន ចាន់វិញមានប្រវត្តិប្រ
កួតចំនួន១០២ដង ឈ្នះ៨១ដង ចាញ់១៩ដងនិងស្មើពិន្ទុ២ដង ។សារឿន ចាន់ប្រកួតបង្គ្រប់កិច្ចតែប៉ុណ្ណោះ ។

អត្ថបទដែលជាប់ទាក់ទង