អ្នកប្រដាល់ថៃ ប៊ូខាវ ប៉ះសង្ឃចិន អ៊ីឡុង វ៉ៃ១ទឹក ៩នាទី គ្មានចៅក្រម មានអាជ្ញាកណ្តាលតែម្នាក់គត់ បើគ្មានអ្នកសន្លប់ គឺគ្មានអ្នកចាញ់
ប៊ូខាវ នឹងប៉ះសង្ឃចិន អ៊ីឡុង នៅអំឡុងខែតុលា ឆ្នាំ២០១៩ នៅហុងកុង ដែលមានប្រាក់រង្វាន់រហូតដល់ទៅ ១០លានបាត។ លក្ខខណ្ឌនៃការប្រកួតគឺមានតែ ១ទឹកទេគឺចំនួន ៩នាទី ហើយក៏មានតែអាជ្ញាកណ្ដាលនៅលើសង្វៀនម្នាក់ប៉ុណ្ណោះ គ្មានចៅក្រមដាក់ពិន្ទុទេ បើ ៩នាទីនេះមិនមានអ្នកសន្លប់ លទ្ធផលគឺស្មើរគ្នា ។
ជាមួយគ្នានេះដែរ ក្នុងខ្លឹមសារនោះ បានសរសេរថា៖”គ្រប់យ៉ាងបានរួចរាល់ហើយ ប៊ូខាវ នឹងប៉ះសង្ឃចិន អ៊ីឡុង ជាលើកទី ៣ នៅអំឡុង ខែតុលា ឆ្នាំ២០១៩ នៅហុងកុង ដែលមានប្រាក់រង្វាន់រហូតដល់ទៅ ១០លានបាត (ប្រមាណជាង ៣១ម៉ឺនដុល្លារ)។
លក្ខខណ្ឌនៃការប្រកួតគឺមានតែ ១ទឹកទេគឺចំនួន ៩នាទី ហើយក៏មានតែអាជ្ញាកណ្ដាលនៅលើសង្វៀនម្នាក់ប៉ុណ្ណោះ គ្មានចៅក្រមដាក់ពិន្ទុទេ បើ ៩នាទីនេះមិនមានអ្នកសន្លប់ លទ្ធផលគឺស្មើរគ្នា ចំពោះ ប៊ូខៅ អាចប្រើក្បាច់មួយថៃបានទាំងអស់ ខណៈ អ៊ីឡុង ដូចគ្នាគឺអាចប្រើក្បាច់កុងហ្វូបានទាំងអស់”៕