ក្បាលគ្រាប់១២៥មីលី្លម៉ែត្រ ធ្វើជាកំណល់ដំដែក ផ្ទុះស្លាប់ម្នាក់ និងរងរបួសម្នាក់
ខេត្តត្បូងឃ្មុំ៖ អាជ្ញាធរមីន បានប្រកាសថា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៩:៣០នាទី ព្រឹក មានករណីផ្ទុះក្បាលគ្រាប់១២៥មីលី្លម៉ែត្រ នៅផ្ទះជនរងគ្រោះ ឈ្មោះ ភាព ផលភេទប្រុស អាយុ៥៩ ឆ្នាំ រស់នៅភូមិ៧៦ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ បណ្តាលឲ្យជនរងគ្រោះស្លាប់នៅនឹងកន្លែង និងចៅម្នាក់រងរបួស។ គ្រាប់នេះ ជនរងគ្រោះ បានយកធ្វើជាកំណល់ដំដែក តាំងពីយូរមកហើយ ។
ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ភាព ផល មុខរបបជាងដំពន្លៀកជាជរ័កៅស៊ូ បានក្បាលគ្រាប់125មីលី្លម៉ែត្រ ដែលនៅសល់ពីសម័យសង្គ្រោម យកមកធ្វើជាកំណល់ដំដែកតាំងពីយូហើយ។ បណ្តាលឲ្យផ្ទុះស្លាប់ ជនរងគ្រោះខាងលើនៅនឹងកន្លែង និងរងរបួសស្រាល ចៅប្រុស ជនរងគ្រោះ ម្នាក់ឈ្មោះឆន ឆេងហរ័ ភេទប្រុស អាយុ 4ឆ្នាំ ត្រូវចំក្បាលផ្នែកខាងក្រោយ កំរិតស្រាល។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលយើង បានកំពុងចាត់ការតាមនីតិវិធី៕