ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សង្គ្រោះបាន១៣នាក់ តែបានប​ង្កផលប៉ះពាល់ ដល់ដីស្រែចំការ ​របស់ពលរដ្ឋជុំវិញនោះ ​រាប់ពាន់ហិកតា

188

​បាងកក៖ ​សារព័ត៌មាន Bangkok Post នៅព្រឹកថ្ងៃអង្គារ ទី៣ ខែកក្កដា ឆ្នាំ២០១៨ បានឱ្យដឹងថា ទោះបីជាក្រុមអាជ្ញាធរបានជួយសង្គ្រោះមនុស្សទាំង១៣នាក់ បានក៏ពិតមែន តែបានប​ង្កផលប៉ះពាល់ ដល់ដីស្រែចំការ ​របស់ពលរដ្ឋជុំវិញនោះ ​រាប់ពាន់ហិកតា ដោយសារតែការបូមទឹកចេញពីក្នុងល្អាងភ្នំថាំលួង នៅខេត្តឈៀងរ៉ាយ។

ក្រុមមន្រ្តី បាននិងកំពុងធ្វើការវាយតម្លៃ​ពីទំហំខូចខាត លើផ្ទៃដីស្រែចំការ ១៤.០០០ រ៉ៃ ជាកម្មសិទ្ធិរបស់​កសិករ ១០១នាក់ ត្រូវបានជន់លិច​ដោយសារតែភ្លៀង​ធ្លាក់ខ្លាំង និងទឹកដែលត្រូវ​បានបូមចេញពី​រូងភ្នំ Tham Luang។
លើសពីនេះទៅទៀត អគ្គនាយកដ្ឋាន​នៃក្រសួងកសិកម្មថៃ លោក ស៊ុមឆៃ ឆានណារុងគុល (Somchai Charnnarongkul) ក៏បានអះអាង​ដែរថា កសិករនៅក្នុងតំបន់​ប៉ះពាល់ទាំង​បីនេះ អាចនឹងទទួល​សំណង ១.១១៣ បាត (១ដុល្លារ = ៣៣បាត) ក្នុងមួយរ៉ៃ ​ជាមួយសំណងអតិបរមា ៣០ រ៉ៃ​ ក្នុងមួយគ្រួសារ៕​

អត្ថបទដែលជាប់ទាក់ទង