ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុប្រធានមន្ទីរធនធានទឹកខេត្តព្រះសីហនុ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរ ក្រោយពេលចេញ ពីពិធីមង្គលការមួយ

96

ខេត្តព្រះសីហនុ: លោកព្រំ សេង អនុប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តព្រះសីហនុ និងត្រូវជាកូនប្រសារបស់លោកជាង លីម នៅក្រុងព្រះសីហនុ បានទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរ នៅតាមផ្លូវអូរ៣ ក្រុងព្រះសីហនុ កាលពីម៉ោងជាង៩យប់ថ្ងៃ១៥មីនា២០១៩ ។

សមត្ថកិច្ច នៅមិនទាន់មានរបាយការណ៍ជាក់លាក់ ពីគ្រោះថ្នាក់ចរាចរណ៍នេះនៅឡើយ ដោយគ្រាន់តែដឹងជាបឋមថា ជនរងគ្រោះបានស្លាប់ នៅក្បែរម៉ូតូ ពេលជិះចេញពីមង្គលការគេនៅម្តុំជិតដុនបូស្កូ (អូរ៥) មិនទាន់ដឹងថា មានការប៉ះពារជាមួយយានយន្តផ្សេងទៀត ហើយត្រូវភាគីម្ខាងទៀតរត់គេច ឬជាគ្រោះថ្នាក់ចៃដន្យដួលខ្លួនឯង និងថាសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។
ប្រភពពីមិត្តភក្តិ ជនរងគ្រោះ ដែលទៅចូលរួមមង្គលការគេជាមួយគ្នាបានអះអាងថា ជនរងគ្រោះមិនមានហូបគ្រឿងស្រវឹងច្រើនទេ គឺពិសារតិចតួចបំផុត ពេលពិសាអាហារនៅកន្លែងមង្គលការនោះ ៕

អត្ថបទដែលជាប់ទាក់ទង