គ្រោះថ្នាក់ចរាចរ រថយន្តផ្ទុះកង់មុខ បណ្តាលឲ្យបុកបុរសម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែង
សៀមរាប៖ មានករណីគ្រោះថ្នាក់ចរាចរមួយបានកេីតឡេីងកាលពីល្ងាចថ្ងៃទី១៥ខែមីនាឆ្នាំ២០១៩វេលាម៉ោង១៧-០០នាទី។ តាមការឲ្យដឹងពីលេាកវរសេនីយ៏ឯកទេព ពុំសែន អធិការនគរបាលស្រុកពួកបានឲ្យដឹថាករណីគ្រោះថ្នាក់ចរាចរណ៏នេះរវាងរថយន្តតាកូម៉ាម៉ាកTOYATA ពាក់ផ្លាកលេខ ពោធិ៍សាត់២B.៦៦៦៩ បានបែកកង់មុខក្រឡាប់ធ្លាក់ផ្លូវកើតហេតុចំណុចផ្លូវជាតិលេខ៦ព្រំប្រទល់ឃុំសសរស្តម្ភ និងភូមិព្រៃជ្រូក
ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប អ្នកបើកបរដោយពុំស្គាល់អត្តសញ្ញាណ បានបើកពីកើតទៅលិចដល់ត្រង់ចំណុចកើយកើយហេតុក៍បានផ្ទុះកង់មុខខាងឆ្វេងរេចង្កូតក្រឡាប់ធ្លាក់ផ្លូវខាងជើងបណ្តាលឲ្យបុករុញជនរងគ្រោះឈ្មោះ ស៊ុង ស៊ីណា ភេទប្រុស អាយុ៤៨ឆ្នាំ ទីលំនៅភូមិស្វាយ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប មុខរបរ កម្មករសំណង់ដែលកំពុងដាក់អង្គប់កណ្តុល ខាងជេីងផ្លូវបណ្តាលឲ្យស្លាប់ ក្រោយពីកើតហេតុអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ បន្សល់រថយន្តខូចខាត០១គ្រឿង កំលាំងជំនាញបានចុះវាស់វែងកន្លែងកើតហេតុ កសាងសំណុំរឿងនិងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រីឯសាកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាប្រពៃណី។