ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកស៊ីម៉ាក់ បបានអំពាវនាវដល់ជាងដំដែក​ធ្វេីកាំបិតពូថៅ​ សូមបញ្ឈប់ការប្រេីប្រាស់គ្រាប់ជាទ្រនាប់ដំ

336

ភ្នំពែញ: បន្ទាប់ពីករណីគ្រោះថ្នាក់ផ្ទុះគ្រាប់ផ្លោង១០៥មីលីម៉ែត្រ​ ដោយសារជាងដំដែក យកគ្រាប់១០៥មីលីម៉ែត្រនេះធ្វេីជាទ្រនាបដំដែក លោកអគ្គនាយកស៊ីម៉ាក់ បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ​ ជាពិសេសជាងដំដែក​ធ្វេីកាំបិតពូថៅ​ សូមបញ្ឈប់ការប្រេីប្រាស់គ្រាប់ជាទ្រនាប់ដំជាដាច់ខាត។
លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងតាមរយ:ផេកហ្វេសប៊ុកថា
នៅព្រឹកថ្ងៃទី១៦​ ខែមីនា​ ឆ្នាំ២០១៩​ មានករណីគ្រោះថ្នាក់ផ្ទុះគ្រាប់ផ្លោង១០៥មីលីម៉ែត្រ​ ដោយសារជាងដំដែកយកគ្រាប់១០៥មីលីម៉ែត្រនេះធ្វេីជាទ្រនាបដំដែក​ គ្រោះថ្នាក់នេះបណ្តាលឱយស្លាប់ជាងដំដែកឈ្មោះភាព​ ផល​ អាយុ៥៩ឆ្នាំ​ និងចៅរបស់គាត់អាយុ៤ឆ្នាំរងរបួសស្រាល ស្ថិតនៅភូមិ៦៧​ ឃុំថ្មពេជ្រ​ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ។ សូមចូលរួមមរណទុក្ខដ៍ក្រៀមក្រំជាមួយគ្រួសារសព។

លោកបានបន្តថា តាមរូបភាពគ្រោះថ្នាក់និងលក្ខណ:បច្ចេកទេស​អាចវាយតំលៃបឋមថា​ គ្រាប់១០៥មីលីម៉ែត្រអាចយកក្បាលផ្ទុះចេញហេីយ​ និងអាចមានសល់រំសេវនៅក្នុងសំបកគ្រាប់នោះ​។ នៅពេលការប្រេីប្រាស់កាន់តែយូរ​ ទ្រនាបដុំឈេីនៅទ្រពីក្រោមគ្រាប់នេះអាចបិទរន្ធគ្រាប់នោះ​ ហេីយនាំឱយសម្ពាធខាងក្នុងគ្រាប់ងាយនឹងបង្កផ្ទុះនៅពេលមានកំដៅខ្ពស់ឬប៉ះទង្គិចខ្លាំង!
សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ​ ជាពិសេសជាងដំដែក​ធ្វេីកាំបិតពូថៅ​ សូមបញ្ឈប់ការប្រេីប្រាស់គ្រាប់ជាទ្រនាបដុំជាដាច់ខាត។ (រូបភាពទ្រនាបគ្រាប់១០៥មម​ ដែលទេីបដកហូតនៅខេត្តកំពង់ឆ្នាំង)​៕

អត្ថបទដែលជាប់ទាក់ទង