ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រដាល់២រូបទៀត ខ្ទាតចេញពីការប្រកួត

109


ភ្នំពេញ:ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement នាយប់ថ្ងៃទី១៦មីនាមានអ្នកប្រដាល់
ជើងខ្លាំង២រូបទៀតហើយប្រជែងបាន កៅអីសម្រាប់វគ្គជម្រុះជុំទី២បន្តទៀត ។
អ្នកប្រដាល់អេ ហនុមានក្លិបអេភូថងកីឡាវ៉ៃបានយ៉ាង អស្ចារ្យដោយយកឈ្នះអ្នកប្រដាល់រិន ដេវីដក្លិបនាគ
រាជចតុមុខបានដោយពិន្ទុប៉ុណ្ណោះ ។ អេ ហនុមានដែលជាអ្នកឈ្នះនោះ ក៏ទ្រមខ្លួនមិនស្ទើរដែរទេ ។ ទោះបីជាយ៉ាង
ណាក៏រិន ដេវីដបានបញ្ចប់បេសកកម្មរបស់ខ្លួន នៅត្រឹមជុំទី១នេះតែប៉ុណ្ណោះ ។
ជាមួយនឹងជ័យជំនះនេះអ្នកប្រដាល់រូបនេះបានប្រកាស ដោយការជឿជាក់ថាគេនឹងយកឈ្នះ នៅជុំទី២ឲ្យទាល់តែបានទៀត។ចំពោះអ្នកប្រដាល់រិនដេវីដក៏មិនខ្សោយដែរ ទោះបីគេចាញ់ការប្រកួតនេះក៏ពិតមែន តែគេវ៉ៃបានអស្ចារ្យណាស់តែគេត្រូវ បាត់បង់ឱកាសដោយសារអេ ហនុមានក៏មិនខ្សោយដែរ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់ផាន់ សុផាត ក្លិបពុទ្ធសេរីវង្សបានយកឈ្នះអ្នកប្រដាល់សំរាំង ភក្ដី
ក្លិបព្រៃទទឹងកីឡាបានមុនស្នូរជួងបញ្ចប់ទឹកទី ១ ។
ភក្ដីដែលសុផាតដឹងពីចំណុចខ្សោយនោះ ត្រូវសុផាតទាត់ឲ្យខូចជើងស្ដាំនៅមុនស្នូរជួុផាតមានមួយកៅអីដើម្បីឡើងទៅប្រកួតជម្រុះនៅជុំទី២បន្តទៀត ។ ចំពោះសំរាំង ភក្ដីត្រូវ
ខ្ទាតចេញពីការប្រកួតត្រឹមនេះហើយ ។
ការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះ អ្នកប្រដាល់កម្ពុជាសេង ស្រឿនក្លិបមហិទ្ធិរិទ្ធមេសថ្ងក
ខេត្តស្វាយរៀងប្រកួតបានត្រឹម ស្មើពិន្ទុជាមួយអ្នកប្រដាល់ថៃកេន សាក់(Ken Sak) ។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាយ៉ាងស្វិតស្វាញពេញ ទាំង៥ទឹកតែទីបញ្ចប់លទ្ធផល បានត្រឹមស្មើពិន្ទុគ្នាតែ
ប៉ុណ្ណោះ ។
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិ ក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះធី តុងហ៊ីក្លិបពន្លឺវិបុល បានយកឈ្នះអ្នក
ប្រដាល់វ៉ាន់ ចាន់វ៉េតក្លិបតាព្រហ្មមានជ័យ ដោយពិន្ទុ ។ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។

អត្ថបទដែលជាប់ទាក់ទង