ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់បើកម៉ូតូមិនគោរពច្បាប់ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរ រវាងរថយន្ត និងម៉ូតូ

106


ភ្នំពេញ: បុរសម្នាក់បានស្លាប់ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរ រវាងរថយន្តនិងម៉ូតូ កាលពីវេលាម៉ោង 20 នាទីយប់ ថ្ងៃទី 16 ខែមីនា ឆ្នាំ 2019 នៅចំណុចផ្លូវជាតិលេខ 1 ភូមិបឹងឈូក សង្កាត់និរោធខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
នគរបាលចរាចរជើងគោករាជធានីភ្នំពេញ បានឲ្យដឹងថា
ជនរងគ្រោះ ឈ្មោះភួង សៅ ភេទប្រុស អាយុ 29 ឆ្នាំ មានទីលំនៅនៅភូមិតាលុន ឃុំតាលុន ស្រុកស្អាង ខេត្តកណ្តាលជនរងគ្រោះស្លាប់ក្នុងគ្រោះថ្នាក់ចរាចរនេះ ដោយមូលហេតុ បើកបរម៉ូតូមិនប្រុងប្រយ័ត្ន បណ្តោលឲ្យប៉ះទង្គិចរវាងរថយន្តនិងម៉ូតូ។ រថយន្តបង្កប្រភេទសណ្តោង កុងតឺន័រផ្លាកលេខភ្នំពេញ 3a 4607 ចំណែចម៉ូតូម៉ាក honda dream c 125 ពាក់ស្លាក លេខភ្នំពេញ 1ff 3468។ បន្ទាប់ពីកើតហេតុ អ្នកបើករថយន្តបង្កគេចខ្លួនបាត់ ហើយសាកសព ត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ។ មធ្យោបាយទាំង2គ្រឿង ត្រូវយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក រាជធានីភ្នំពេញដើម្បី ដោះស្រាយតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង