ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនក្រុមមនុស្ស ១១​ នាក់​ ដើរចាប់ដី អានាធិបតេយ្យ បញ្ជូនទៅតុលាការ

238


ខេត្តព្រះសីហនុ​ ៖​ សូមបងប្អូនបញ្ឈប់ជាបន្ទាន់នៅសកម្មភាពខុសច្បាប់ ដើរចាប់រុករានដី កម្មសិទ្ធិឯកជន និងដីរបស់រដ្ឋ គឺអាចប្រឈមុខនឹងផ្លូវច្បាប់។ សូមគិតដល់សេចកក្តីសុខរបស់សង្គមផង។

តាមសេចក្ដីរាយការណ៍ពី សមត្ថកិច្ចកងរាជអាវុុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា រយៈពេល​ ២ថ្ងៃ​ បន្តបន្ទាប់​គ្នា​នេះ​ គឺថ្ងៃទី​ ១៥-១៦​ ខែ​ មីនា ឆ្នាំ​ ២០១៩​ កងរាជអាវុធហត្ថខេត្តព្រះសីហនុ​ បានឃាត់ខ្លួនពួកអានាធិបតេយ្យ ដេីរចាប់ដីគេខុសច្បាប់សរុប ១១​ នាក់​ បញ្ជូន​ទៅតុលាការ​ ។

ថ្ងៃទី​ ១៥​ ខែ​ មីនា សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមួយករណី ដែលប្រើហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុ
ដោយសុចរិត នៅចំណុចភូមិចំណោតរាម ឃុំបិតត្រាង ស្រុកព្រៃនប់ នៅវេលាម៉ោង១៥:២០នាទីរសៀលមន្ទីរជំនាញ អាវុធហត្ថខេត្ត បាន
បង្កសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យចំនួន៧នាក់រួមមាន: ១/ឈ្មោះ ឯ សំភាស់ ភេទប្រុស អាយុ ៣៩ឆ្នាំ ប្រធានសមាគមន៍រួមគ្នាដើម្បី
អភិវឌ្ឈន៍កម្ពុជា ២/ឈ្មោះ ង៉ែត សំណាង ភេទប្រុស អាយុ៤០ឆ្នាំ ៣/ឈ្មោះ កែវ ឈន ភេទប្រុស អាយុ៤០ឆ្នាំ ៤/ឈ្មោះ ដឹម វឹក ភេទប្រុស អាយុ៣០ ឆ្នាំ ៥/ឈ្មោះ មី មីនា ភេទប្រុស អាយុ ៣០ឆ្នាំ ៦/ឈ្មោះ លឹម វុទ្ធី ភេទប្រុស អាយុ ៣៦ឆ្នាំ ៧/ឈ្មោះ សុខ រតនា ភេទប្រុស អាយុ ៣៦ឆ្នាំ។

នៅវេលាម៉ោង ៧:៤០នាទីព្រឹក ថ្ងៃទី១៦ខែមីនាឆ្នាំ២០១៩ នៅចំណុចអូរត្រាវ ភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ កម្លាំងជំនាញ អាវុធហត្ថខេត្ត បានឃាត់ជនសង្ស័យចំនួន៥នាក់(ស្រី១នាក់) ពាក់ព័ន្ធករណី ហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត៖ ១/ឈ្មោះ មិត្ត សីហា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ២/ឈ្មោះ ភឿង សុធី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងសំណង់ ៣/ឈ្មោះ សាយ រ៉ាន់ ភេទស្រី អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ៤/ឈ្មោះ សយ សុផល ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងសំណង់ ៥/ឈ្មោះ ម៉ាញ់ សំណាង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងសំណង់។

មុនករណីឃាត់ខ្លួន​ រដ្ឋបាល​ខេត្តព្រះសីហនុ​ បានចេញលិខិតជូនដំណឹង ដល់ក្រុមជនអានាធិបតេយ្យ ដែលកំពុងដេីរចាប់ដីគេដោយខុសច្បាប់ឲ្យ បញ្ឈប់សកម្មភាព និង​ រុះរើ​សំណង់​ខុសច្បាប់​ចេញពីទីតាំងដី កម្មសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ ។ ប៉ុន្តែ​ក្រុម​អានាធិបតេយ្យ មិនស្ដាប់ហេីយនៅតែបំពានដេីរចាប់ដីគេជាបន្តបន្ទាប់​ ទេីបសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ​ ។ សមត្ថកិច្ច​នឹងបន្តចាប់ក្រុមអានាធិបតេយ្យជាបន្តទៀត ដេីម្បីការពារកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋ ។

បើតាមផេកហ្វេសប៊ុក ផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថាកម្ម​សិទ្ធិ​ស្រប​ច្បាប់​ លុះត្រាតែ​មាន​ការ​គាំ​ពារ​ពី​ច្បាប់​ មាន​ លិខិតស្នាម​គតិយុត្តិដែល​គេ​ហៅ​ថា៖ (ប័ណ្ណ​កម្មសិទ្ធិ​ ឬ​ ប្លង់​រឹង​)។ កាលពី​ជាង​២០ ឬ ៣០ឆ្នាំមុន​ អ្នក​មាន​ ធនធាន​ មាន​ទស្សនៈ​វិស័យ​វែង​ឆ្ងាយ​ បាន​ចំណាយ​ថវិកា​វិនិយោគ​វិស័យ​ដីធ្លី​ តាំង​ពី​១ម៉ែត្រ​ការ៉េ​ តម្លៃ​០,៥$ មក​ម្ល៉េះ? លុះ​មក​ដល់​ពេល​ ដី​ឡើង​ថ្លៃដល់ជាង​១០០$ ក្នុង​១ការ៉េ ស្រាប់តែ​ចេញ​មុខ​អ្នក​វិនិយោគ​បែប​ថ្មី​ យក​កាំបិត​ផ្គាក់​ធ្វើ​ដើម​ទុន ?​ ទន្ទ្រាន​យក​ដី​របស់​គេ​ ដែល​មាន​កម្ម​សិទ្ធិ​រួចហើយ។ បើនៅតែមានរឿងរបៀបនេះប​នេះ​? សួរ​ថា តើ​ឲ្យ​អ្នក​វិនិយោគ​ និង​ប្រជា​ពលរដ្ឋ​ គេ​ជឿ​ទុកចិត្ត​ ម្តេច​បាន…..​?
ច្បាប់​គេ​ធ្វើ​សម្រាប់​គ្រប់​គ្រង​តម្រូវ​ចិត្ត​មនុស្ស​មួយ​នគរ​ ​មិន​មែន​សម្រាប់​តែ​មនុស្ស​៥០ទៅ៦០នាក់នោះទេ ? ប្រយ័ត្នតែ​ដល់​ពេល​ជាប់​ពិរុទ្ធ​ តាំង​ស្រែក​ថា​ អយុត្តិធម៌​ណាស់​ ។សម្តេច​អើយ​ ជួយ​ផង​ៗ។
ពលរដ្ឋ​ជាង​៦០​នាក់​ ដែល​នាំ​គ្នា​ ចំណាយ​លុយ​ទិញ​បង្គោល​របង​ ទិញ​ស័ង្កសី​ យក​ទៅ​ធ្វើ​ខ្ទម​នៅ​លើ​ដី​របស់​អ្នក​ដទៃ ដែលគេមានប័ណ្ណកម្មសិទ្ធិរួចហើយ នៅ​ឃុំ​បិតត្រាំង​នោះ​ តាម​ផ្លូវ​ច្បាប់​ មតិ​មហា​ជន​ មិនគាំទ្រ​បង​ប្អូន​ឡើយ​ សូម្បី​ តែ​អ្នក​លក់​ស័ង្កសី​ឲ្យ​ ក៏គាត់ពេបជ្រាយទង្វើ​ទាំង​នោះ​ដែរ​។
សូម​ពិចារណា​ផង​ ចុះបើ​គេ​នាំគ្នា​ មក​ទន្រ្ទាន​កាន់​កាប់​យក​ទ្រព្យ​សម្បត្ដិ​របស់​យើង​ តើ​យើង​ឈឺចាប់​ប៉ុណ្ណា​ ? នី​តិ​រដ្ឋ​ ច្បាប់​ប្រទេស មិន​យោគយល់​ឡើយ​ …?៕

អត្ថបទដែលជាប់ទាក់ទង