គ្រោះថ្នាក់ចរាចររថយន្ត 3 គ្រឿង បុកគ្នា ស្លាប់ម្នាក់
បរិបូណ៍• នៅថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៩ វេលាម៉ោង ៩និង១០នាទី ព្រឹក នៅលើផ្លូវជាតិលេខ ៥ចន្លោះ គីឡូម៉ែត្រលេខ ១១៤-១១៥ ស្ថិតក្នុងភូមិ ទួលរកា ឃុំ មេលំស្រុក បរិបូរណ៍ កើតមានករណីគ្រោះថ្នាក់ ចរាចរណ៍រវាង រថយន្ដ ៣គ្រឿងបណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង ។
បើតាមការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តទាំងបីគ្រឿង នោះគឺ
១-ម៉ាក CRV ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2AB 0942 បើកបរដោយឈ្មោះ យ៉ាំ យ៉េត ភេទប្រុសអាយុ ៧៩ រស់នៅភូមិ វត្តរការ ឃុំ ឱម៉ាល់ ក្រុង បាត់ដំបង (ស្លាប់)។
២-រថយន្ដ ម៉ាក TACOMA ពាក់ផ្លាកលេខ កំពង់ចាម 2A 4829 បើកបរដោយឈ្មោះ នួនសត្យា ភេទប្រុសអាយុ ២៥ឆ្នាំ រស់ ភ្នំពេញ មានអ្នក រួមដំណើរ ០២ នាក់ ក្នុងនោះរបួសធ្ងន់ ០១នាក់។
៣-រថយន្ដ ម៉ាក លុចស៊ីស ៤៧០ ពាក់ផ្លាកលេខ នគរបាល 2-1396 បើកបរដោយឈ្មោះ ចែម សារុំ ភេទប្រុស អាយុ ៥៣ រស់នៅ ភ្នំពេញ មិនរងរបួសទេ។
ក្នុងហេតុការណ៍នេះបណ្តាលឲ្យ ខូចខាតរថយន្ដ ចំនួន៣ គ្រឿង ធ្ងន់ ២គ្រឿង ម៉ាកTACOMA និង CRV ៕