ដណ្ដើមបានមេដាយប្រាក់២គ្រឿង សំរិទ្ធ៣គ្រឿងពីព្រឹត្តិការណ៍Special Olympic World Games
ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនី ខ្សោយបញ្ញា ចំនួន១០រូបដែលចេញទៅប្រកួតក្នុងព្រឹត្តិការណ៍Special Olympic World Games ABU DHABI 2019នៅប្រទេសអារ៉ាប់រួមនោះដណ្ដើមបានមេដាយប្រាក់ចំនួន២គ្រឿង
និង មេដាយសំរិទ្ធចំនួន ៣គ្រឿង ។
លោកមាស សារ៉េតមន្ត្រីរបស់គណៈកម្មាធិការជាតិស្ប៉េស្យ៉ាល់អូឡាំពិកកម្ពុជាបានរាយការណ៍ពីទីក្រុង ABU DHABI មកថាការប្រកួតបានធ្វើឡើងកាលពីថ្ងៃទី១៧មីនា ។
មេដាយដែលដណ្ដើមបាននោះគឺលើវិញ្ញាសារត់៥០ម៉ែត្រនារី កីឡាការិនីវង្ស សីហាដណ្ដើមបានមេដាយប្រាក់
មួយគ្រឿង និង កីឡាការិនីរ័ត្ន ស្រីទាវដណ្ដើមបានមេដាយសំរិទ្ធលើវិញ្ញាសារត់៥០ម៉ែត្រនេះដែរ ។
វិញ្ញាសារត់២០០ម៉ែត្របុរសកីឡាករកម្ពុជាអ៊ូ ស្រីប៉ុចដណ្ដើមបានមេដាយប្រាក់មួយគ្រឿង និងកីឡាករផុន
សុវណ្ណដណ្ដើមបានមេដាយសំរិទ្ធលើវិញ្ញាសានេះដែរ ។ ចំពោះប្រភេទកីឡាប៊ូលវិញនោះកីឡាករស៊ឹមយាន នវីព្វរក
បានមេដាយសំរិទ្ធ ១ គ្រឿងដែរ ។
នេះជាការប្រកួតលើកទី១៥ហើយកម្ពុជាបញ្ជូនកីឡាករ-កីឡាការិនីចំនួន១០រូបដែលក្នុងនោះកីឡាការិនីចំនួន
៤រូបលេងលើ២ប្រភេទកីឡាគឺអត្តពលកម្ម និង ប៊ូល ។
សូមបញ្ជាក់ថា ស្ប៉េស្យាល់អូឡាំពិកកម្ពុជា គឺជាសកម្មភាពកីឡា ដែលផ្តោតទៅលើការអប់រំកាយ សតិបញ្ញាដល់ជនពិការសតិបញ្ញាទាំងក្មេង និងចាស់។