ជនជាតិខ្មែរដំបូងគេដែលក្លាយ ជាប្រមុខបាល់ទាត់អាស៊ាន
ភ្នំពេញ៖ ជនជាតិខ្មែរដំបូងគេគឺលោកឧត្តមសេនីយ៍ខៀវ សាម៉េតបានជាប់ឆ្នោតជាប្រធានសហព័ន្ធបាល់ទាត់
អាស៊ានដែលគេនិយមហៅថាAFF(ASEAN Football Federation)ក្នុងមហាសន្និបាតសហព័ន្ធកីឡាបាល់ទាត់អា
ស៊ាននាសណ្ឋាគារសុខាអង្គរខេត្តសៀមរាបកាលពីថ្ងៃទី១៧មីនា ។
មហាសន្និបាតខាងលើបានធ្វើឡើងក្រោមវត្តមានលោកសៅសុខាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុ ជាដោយមានការចូលរួមអង្កេតការណ៍ពី លោកMattias Grafstrom តំណាងសហព័ន្ធកីឡាបាល់ទាត់
អន្ដរជាតិ ( FIFA ) និងលោក Vahid Kardanyy តំណាងសហព័ន្ធកីឡាបាល់ទាត់អាស៊ី ( AFC ) ។
មហាសន្និបាតលើកទី២៦ ត្រូវបានប្រមុខ បាល់ទាត់អាស៊ាន ជ្រើសរើសខេត្តសៀមរាប របស់កម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្រោមកិច្ចសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក្នុងនោះមានការយាងនិងអញ្ជើញចូលរួមពីសំណាក់ប្រមុខសហព័ន្ធកីឡាបាល់ទាត់ ដែលជាសមាជិករបស់ AFF ចំនួន ១២ប្រទេសដែលរួមមាន រួមមានអូស្ត្រាលី , ព្រុយណេ , ឥណ្ឌូនេស៊ី , ឡាវ , ម៉ាឡេស៊ី , មីយ៉ាន់ម៉ា , ហ្វីលីពីន , សិង្ហបុរី , ថៃ , ទីម័រខាងកើត, វៀតណាម និងកម្ពុជាដែលជាម្ចាស់ផ្ទះ ដោយមានប្រតិភូចូលរួមប្រមាណ ៧៥នាក់៕