ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន បង្កើតក្រុមមេធាវី ធ្វើយ៉ាងណាជួយដល់ស្ត្រី ដែលជាប់ពាក់ព័ន្ធនឹងតុលាការ ដែលមិនទាន់បានកាត់ក្ដី ដែលមានប្រមាណ២/៣ នៅក្នុងពន្ធនាគារ

145


ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក ឈិន ឈីវសុង (Chen Qiuxong) ប្រធានក្រុម Harbour Real Estate

លោក Chen Qiuxong បានជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រីថា លោកបានមកកាន់ប្រទេសកម្ពុជា 5 ឆ្នាំមកហើយ ហើយបានឃើញកម្ពុជាមានសុខសន្តិភាព ស្ថិរភាព និងរីកចម្រើនលឿន។ លោក Chen បានបានឃើញកម្ពុជា មានសក្ដានុពល និងឱកាសវិនិយោគជាច្រើន។ ទន្ទឹមនឹងនោះ លោកបានឃើញ សម្ដេចតេជោ កំពុងតែផ្តល់ឱកាស និងលើកទឹកចិត្តដល់វិនិយោគិនឲ្យចង់មកទស្សនា និងមកវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះដែរ លោក Chen ក៏បានឃើញពីសកម្មភាពមនុស្សធម៌របស់សម្តេចតេជោ ដែលកំពុងជួយពលរដ្ឋក្រីក្រ ជាពិសេសថ្មីៗនេះ គឺសម្តេចតេជោ បានបង្កើតក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដើម្បីជួយដល់ពលរដ្ឋក្រីក្រ ជាពិសេសស្ត្រីរងគ្រោះដែលពុំទាន់បានកាត់ក្ដីនៅឡើយ។ ក្រុមហ៊ុនលោកបានសម្រេចចិត្ត ចូលរួមផ្តល់នូវវិភាគទានមូលនិធិមួយចំនួនបន្ថែម ដល់កិច្ចការដ៏សំខាន់នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងលើកទឹកចិត្តឲ្យ លោកប្រធានក្រុមហ៊ុន បន្តវិនិយោគនៅកម្ពុជាថែមទៀត ។ ចំពោះមូលនិធិ ដែលទទួលបាន គឺសម្រាប់ប្រើប្រាស់ក្នុងការជួយដល់ស្ត្រី នៅក្នុងពន្ធនាគារ ដែលពុំទាន់បានកាត់ក្ដីនៅឡើយ។ សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា ក្រុមមេធាវី ដែលបង្កើតឡើងនេះ គឺធ្វើយ៉ាងណាជួយដល់ស្ត្រី ដែលជាប់ពាក់ព័ន្ធនឹងតុលាការ ដែលមិនទាន់បានកាត់ក្ដី ដែលមានប្រមាណ២/៣ នៅក្នុងពន្ធនាគារ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ផងដែរថា “នៅថ្ងៃនេះ សម្តេចបានបញ្ជាក់ប្រាប់ទៅ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ឲ្យរៀបចំពន្លឿនការកាត់ក្តី ចំពោះអ្នកជាប់ចោទជាច្រើននាក់ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារដែលមកទល់ពេលនេះ មិនទាន់បានកាត់ក្តីនៅឡើយ ជាពិសេសស្រ្តីក្រីក្រ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ការឃុំខ្លួនជនជាប់ចោទ រយៈពេលយូរ ដោយមិនបានកាត់ក្តី គឺខុសច្បាប់៕

អត្ថបទដែលជាប់ទាក់ទង