អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកណាជីបរ៉ាហ្សាក ត្រូវបានចាប់ខ្លួន ដោយមន្ត្រីប្រឆាំងអំពើពុករលួយ
អតីតនាយករដ្ឋមន្ត្រីម៉ាទ្បេសុីលោកNajib Razakត្រូវបានចាប់ខ្លួននៅគេហដ្ឋានរបស់លោក ដោយមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃអង្គារទី៣ខែកក្កដា២០១៨ ហើយនឹងត្រូវចោទប្រកាន់នៅថ្ងៃស្អក។
លោកអតីតនាយករដ្ឋមន្ត្រី ត្រូវបានសើុបអង្កេត អំពីរឿងបាត់លុយរាប់ពាន់លានដុល្លារ ពីមូលនិធិ1MDB ដែលលោកបានបង្កើត។
មេធាវីរបស់គ្រួសារលោក បាននិយាយកាលពីថ្ងៃអង្គារថា លោកអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak ត្រូវបានចាប់ខ្លួនហើយអាចត្រូវចោទប្រកាន់នៅថ្ងៃស្អែក។
យោងតាមការយល់ឃើញរបស់មន្រ្តីម៉ាឡេស៊ី បានឱ្យដឹងថាលោកណាជីប ត្រូវបានចាប់ខ្លួន នៅឯផ្ទះរបស់លោក ដោយមន្ត្រីប្រឆាំងអំពើពុករលួយ។
អតីតមេដឹកនាំកំពុងត្រូវបានស៊ើបអង្កេត លើការចោទប្រកាន់ថាប្រាក់រាប់ពាន់លានដុល្លារ ត្រូវបានលួចពី មូលនិធិរដ្ឋដែលលោកបានបង្កើតឡើង។
ទាំងពីរ គឺNajib និងមូលនិធិ បានបដិសេធការធ្វើខុស។