កីឡាខ្សោយបញ្ញាកម្ពុជាដណ្ដើមបានមេដាយមាស២គ្រឿង និងប្រាក់១គ្រឿងបន្ថែមទៀត
ភ្នំពេញ:លោកមាស សារ៉េត មន្ត្រីគណៈកម្មាធិការជាតិ ស្ប៉េស្យ៉ាលអូឡាំពិកកម្ពុជា បានរាយការណ៍ពីទីក្រុង
ABU DHABIប្រទេសអារ៉ាប់រួមមកថាក្នុងព្រឹត្តិការណ៍ Special Olympics World Games ABU DHABI 2019
នៅថ្ងៃទី១៨មីនាកីឡាឋ្សោយបញ្ញាកម្ពុជារកបាន មេដាយមាសចំនួន២គ្រឿង និង មេដាយប្រាក់មួយគ្រឿង បន្ថែមទៀត ហើយ ។
លើវិញ្ញាសារត់៤០០ម៉ែត្របុរសកីឡាករផុន សុវណ្ណដណ្ដើមបានមេដាយប្រាក់មួយគ្រឿង ។ វិញ្ញាសារត់២០០
ម៉ែត្រនារី កីឡាការិនីរឿង លក្ខិណាដណ្ដើមបានមេដាយមាស ១ គ្រឿង ។ ប្រភេទកីឡាប៊ូលវិញ្ញាសាឯកត្តជននារី វិញនោះកីឡាការិនីយឿន សុខចាន់ដណ្ដើមបានមេដាយមាស ១ គ្រឿងដែរ ។
សូមបញ្ជាក់ថា នៅក្នុងការប្រកួតកាលពីថ្ងៃទី១៧មីនានោះ កីឡាខ្សោយបញ្ញាកម្ពុជា ដណ្ដើមបានមេដាយប្រាក់ ២ គ្រឿង និង មេដាយសំរិទ្ធ៣គ្រឿង ។