ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យឆក់យកអាយុជីវិតយុវតីចំនួន២នាក់ និងផ្ទះចំនួន៤ខ្នង បន្ទាប់ពីផ្ទុះឆេះ ស៊ីទែនសាំង

82


មណ្ឌលគិរី៖ នៅល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៥ និង៣០នាទី នៅចំណុចភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មានករណីអគ្គីភ័យឆេះផ្ទះចំនួន០៤ខ្នង បណ្តាលឱ្យយុវតីចំនួន០២នាក់បានស្លាប់ក្នុងភ្នក់ភ្លើង និងរបួសស្រាលចំនួន០២នាក់ ត្រូវបានបញ្ចូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត។

តាមរបាយការណ៍របស់លោកអនុសេនីយ៍ឯក យ៉ាន សាណី ប៉ុស្តិ៍នគរបាលរដ្ឋបាលពូជ្រៃ បានឱ្យដឹងថា ករណីភ្លើងឆេះផ្ទះនេះ
គឺបណ្តាលមកពីឡានស៉ីទែនដឹកសាំងចូលមកតស៉ីយ៉ូបង្ហូរសាំង ដាក់ក្នុងស៉ីទែនរបស់ម្ចាស់ផ្ទះឈ្មោះ ហ៊ាង សុធី ហៅ(អុល) ពេលនោះក៏បានខ្ចាយសាំង ចេញពីទុយោ ជះចូលក្នុងផ្ទះបាយចំទៅលេីចង្រ្កានហ្គាស ធ្វេីអោយភ្លើងឆាបឆេះការ៉ាសាំង និងរាលដាលដល់ផ្ទះ ចំនួន០៤ខ្នង។ លោក បន្ថែមថា ម្ចាស់ផ្ទះឈ្មោះហ៊ាង សុធី ភេទប្រុស អាយុ52ឆ្នាំជនជាតិខ្មែរ មានទីលំនៅសព្វថ្ងៃភូមិមេប៉ៃ ឃុំជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ រីឯជនរងគ្រោះចំនួន04នាក់ ទី01/ឈ្មោះ ហ៊ាង សម្ផស្ស ភេទស្រីអាយុ17ឆ្នាំជនជាតិខ្មែរ(ស្លាប់) ទី02/ឈ្មោះហ៊ាង ស្រីលីន ភេទស្រីអាយុ14ឆ្នាំ ជនជាតិខ្មែរ(ស្លាប់)។
និងរងរបួសស្រាលចំនួន02នាក់ភេទស្រី ត្រូវបញ្ចូនទៅមន្ទីពេទ្យបង្អែកខេត្ត។ លោក បញ្ជាក់ថា កិច្ខប្រតិបត្តការខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្ត បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៥គ្រឿង និងបានប្រើទឹកអស់ចំនួន ២៥ឡាន មកពី រថយន្តរបស់ស្នងការចំនួន០៤ គ្រឿង និងរថយន្តរបស់អធិការស្រុកពេជ្រាដាចំនួន០១គ្រឿង ។
នគរបាលបានបញ្ជាក់ពីមូលហេតុ គឺមកពីការផ្ទេរប្រងចូលសីុទែនគ្មានលក្ខណ:បច្ចេកទេស ធ្លាយសាំងទៅចង្គានហ្គាស់ (ចូលសីុទែនរបស់ឈ្មោះ ហ៊ាង សុធីទើបបណ្តាលឲ្យផ្ទុះឆេះតែម្តង។

សូមបញ្ជាក់ថា ក្នុងករណីអគ្គីភ័យឆេះផ្ទះនោះដែរ ក៏មានការយកចិត្តទុកដាក់ និងចូលរួមពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកស្នងការនគរបាលខេត្ត ក្នុងនោះដែរ ឯកឧត្តម អភិបាលខេត្ត បានចូលរួមរំលែកទុក្ខដល់គ្រួសារសពចំនួន៥០០$។ ឯកឧត្តម បន្ថែមថា នៅព្រឹកថ្ងៃទី១៩ ខែមីនា ស្អែកនេះ ក្រុមការងារកាកបាទក្រហមកម្ពុជាខេត្ត នឹងចុះមកសួរសុខទុក្ខ និងនាំយកអំណោយ និងថវិកាមួយចំនួន ដើម្បីផ្តល់ជូនគ្រួសារសព និងគ្រួសារដែលរងគ្រោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង