ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេច​ក្រឡាហោម​ អំពាវនាវឲ្យយកចិត្តទុកដាក់ការពារ និងបង្កាគ្រោះអគ្គីភ័យក្នុងរដូវប្រាំង ខណៈនឹងឡើងកំដៅរហូតលើស៤០អង្សា

106


ភ្នំពេញ៖ សម្ដេច​ក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ សូមអំពាវនាវបងប្អូនជនរួមជាតិ ប្រជាពលរដ្ឋ អាជ្ញាធរ និងមន្រ្តីមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់ការពារ និងបង្កាគ្រោះអគ្គីភ័យក្នុងរដូវប្រាំងនេះ ព្រោះតាមការព្យាការណ៍ឧតុនិយម គឺអាកាសធាតុប្រទេសយើង នឹងឡើងកំដៅរហូតលើស៤០អង្សា ចាប់ពីពេលនេះតទៅ និងរហូតដល់រយៈពេលប្រមាណពីរខែទៀត​ ។

បើតាមសេចក្តីជូនដំណឹងនៅថ្ងៃទី១៩ខែមីនានេះ សម្ដេច​ក្រឡាហោម​ ស​ ខេង​ បានស្នើដល់បងប្អូនជនរួមជាតិ ប្រជាពលរេដ្ឋ អាជ្ញាធរ និងមន្រ្តីមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់ ការពារ និងបង្ការគ្រោះអគ្គិភ័យក្នុងរដូវប្រាំងនេះ។

យោងតាមការព្យាករណ៍ឧតុនិយម បានឲ្យដឹងថា អាកាសធាតុនៅប្រទេសយើងនឹងឡើងកំដៅរហូតដល់លើស៤០អង្សា ចាប់ពីពេលនេះតទៅ រហូតដល់រយៈពេលប្រមាណ២ខែទៅមុខទៀត ដែលនឹងធ្វើឲ្យអាកាសធាតុក្តៅ ស្ងួត ហួតហែង ងាយនឹងបណ្តាលឲ្យកើតគ្រោះអគ្គិភ័យ ជាយថាហេតុ។

អត្ថបទដែលជាប់ទាក់ទង