ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកដ្ឋានពន្ធដារ ចង់ឃើញសហគ្រាសរីកចម្រើនលូតលាស់ មានប្រាក់ចំណេញ និងប្រកាសមានប្រាក់ចំណេញ បង់ពន្ធជូនរដ្ឋ

146

ភ្នំពេញ:អគ្គនាយកដ្ឋានពន្ធដារ ចង់ឃើញសហគ្រាសរីកចម្រើនលូតលាស់ធំធាត់មានប្រាក់ចំណេញ និងប្រកាសមានប្រាក់ចំណេញបង់ពន្ធជូនរដ្ឋ និងមិនចង់ឃើញសហគ្រាសប្រកាសថាបង់ពន្ធខ្វះ មានបញ្ជីគណនេយ្យ 2ឬ3 នោះទេ ដោយរំពឹងថានឹងមិនមានការកិបកេងបន្លំពន្ធ។

លោកគង់ វិបុល បានថ្លែងថា ក្នុងរយៈពេល 5 ឆ្នាំកន្លងមកនេះ ការប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋាន ពន្ធដារបានកើនឡើងលើសផែនការកំណត់ដោយច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ដែលជាទូទៅបានកើនឡើងប្រមាណ 20 ភាគរយជារៀងរាល់ឆ្នាំ។

ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្តីពី​ការទទួលស្គាល់ និង​កាតព្វកិច្ច​ពន្ធ​មួយចំនួន​របស់​ភ្នាក់ងារ​ផ្គត់ផ្គង់​ទំនិញ ឬ ​សេវា​ក្នុងនាម​សហគ្រាស​ដើម និង​កាតព្វកិច្ច​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ នៅ​ព្រឹក​ថ្ងៃទី​១៩ មីនា លោកអគ្គនាយកពន្ធដារ បានថ្លែងបន្តថា លទ្ធផលសម្រេចបាននេះគឺ
នាយកដ្ឋានពន្ធដារសម្រេចបានក្នុង ការបរិបទមួយដែលរាជរដ្ឋាភិបាល មានគលនយោបាយ មិនមានការបង្កើនអត្រាពន្ធឬបង្កើតពន្ធថ្មី ដោយត្រូវកម្រងច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារមានស្រាប់និងពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធឲ្យអស់លទ្ធភាពសក្តា នុពល។

ឆ្លៀតក្នុងឱកាសនេះ លោកប្រតិភូរាជរដ្ឋាភិបាលបន្ត
ថ្លែងអំណរគុណដល់សហគ្រាស ជាអ្នកជាប់ពន្ធទាំងឡាយដែលចូលរួមចំណែកក្នុងបុព្វហេតុនៃការធ្វើកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសារពើពន្ធតាមរយៈការបំពេញកាតព្វកិច្ចសារពើពន្ធ អនុលោមតាមពន្ធនិងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមានដែលនេះ ជាកត្តាជំរុញអោយមានការសម្រេចចិត្ត នូវសមិទ្ធិផលនៃការគ្រប់គ្រងចំណូល ដូចបានជម្រាបជូនខាងលើនេះ នឹងធ្វើការលើកទឹកចិត្តអ្នកជាប់ពន្ធទាំងអស់ ចូលរួមប្រើប្រាស់និងប្រព័ន្ធ និងកម្មវិធីរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងន័យទួលបានសេវាអ្នកជាប់ពន្ធដែលមានភាពសាមញ្ញងាយស្រួលមានគុណភាព ប្រកបដោយតម្លាភាព និងមានភាពឆាប់រហ័សជាពិសេសថ្មីៗនេះអគ្គនាយកដ្ឋានពន្ធដារ បានដាក់ចេញនូវប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែមថា ដោយឡែកសហគ្រាសទាំងឡាយដែលពុំទាន់បានធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស ត្រូវមកធ្វើបច្ចុប្បន្នភាពដើម្បីជាប្រយោជន៍ទទួលបាន ដូចបានរៀបរាប់ខាងលើ។ ក្នុងនាមជាម្ចាស់អ្នកគ្រប់គ្រងប្រមូលពន្ធ ជូនរដ្ឋរាជរដ្ឋាភិបាលអគ្គនាយកដ្ឋានពន្ធដារ គឺចង់ឃើញសហគ្រាសរីកចម្រើនលូតលាស់ធំធាត់ មានប្រាក់ចំណេញនិងប្រកាសមានប្រាក់ចំណេញបង់ជូនរដ្ឋ និងពិតជាមិនចង់ឃើញសហគ្រាសប្រកាសថាបង់ពន្ធខ្វះមានបញ្ជីគណនេយ្យ 2ឬ3 នោះទេដោយរំពឹងថានឹង មិនមានការកិបកេងបន្លំពន្ធហើយរងការកំណត់ពន្ធឡើងវិញ ទទួលរងពិន័យទោសទាន់ព្រមទាំងការប្រាក់នោះទេ។នៅក្នុងឆ្នាំ ២០១៩ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ និងឈានទៅសម្រេចបាន នូវផែនការឱ្យបានជាអតិបរមាអគ្គនាយកដ្ឋានពន្ធដារ និងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀតនូវ ទិសដៅអនុវត្តរបស់ខ្លួន។

​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​និយាយថា បញ្ហា​បង់ពន្ធ​នៅ​កម្ពុជា វា​នៅតែ​កើតមាន ដោយសារតែ​ក្រុមហ៊ុន​ខ្លះ មិន​ព្រម​អនុវត្ត​ការបង់ពន្ធ​តាម​ការកំណត់​របស់រ​ដ្ឋា​ភិ​បាល​។ ក្នុងន័យនេះ​លោក គង់ វិបុល លើកយក​រឿងរ៉ាវ​ជាក់ស្ដែង​មក​និយាយថា មាន​ក្រុមហ៊ុន​ខ្លះ តែងតែ​ប្រកាស​មិន​ចំណេញ​ទេ រាល់ពេល​ប្រកាស​បង់ពន្ធ​ម្ដងៗ ប៉ុន្តែ​នៅពេល​ខាង​សវនកម្ម​ពន្ធដារ​ចុះ​ឆែក​ទិន្នន័យ​ចំណូល​ក្រុមហ៊ុន​នោះ ឃើញថា ក្រុមហ៊ុន​រកចំណូលបាន​ច្រើន​ចង់​ផ្ទុះ​គណនី​ធនាគារ​។ បើតាម​លោក គង់ វិបុល ការ​គេចវេះពី​ការបង់ពន្ធ​នេះ វា​ជា​បញ្ហា​សម្រាប់​ក្រុមហ៊ុន​នោះ​ទៅវិញ​ទេ​។​

​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​និយាយថា​ អ្នកខ្លះ ចាប់តាំងពី​ខ្ញុំ​ចូលមក​(​តំណែង​អគ្គនាយក​ពន្ធដារ​) រហូតមកដល់​ឥឡូវនេះ ឃើញថា​ប្រកាស​ខាត​រហូត អត់​ដែល​ចំណេញ​។ ប៉ុន្តែ​ពេល​ឆែក​ធនាគារ​មើល ចង់​បាក់​គណនី​(Account)​ធនាគារ​ហើយ​។ អត់​ដែល​ចំណេញ​! សួរថា​រកស៊ី​៥​ឆ្នាំ​ហើយ បើ​មិន​ចំណេញ គួរតែ​រកស៊ី​អ្វី​ផ្សេង​វិញ​។
អ្នកខ្លះ មានការ​ស្រមើស្រមៃ​សម្រាប់​រដ្ឋ ធ្វើ​ឲ្យ​សេវា​សាធ​រណៈ​ខ្ពស់​ណាស់ ប៉ុន្តែ​អាច​ខ្ពស់​ពី​ណា​មក បើ​អត់​មាន​អ្នក​បង់ពន្ធ​។ ចង់បាន High Way ល្អ ចំណូល​ពន្ធ​ក៏​វា​ត្រូវ​ទៅតាម​ហ្នឹង​ដែរ ចង់បាន​សេវាសាធារណៈ​ល្អ ចង់បាន​មន្ទីរពេទ្យ​ល្អ ចំណូល​ក៏​វា​ត្រូវ​ទៅតាម​ហ្នឹង​ដែរ​។

​ លោក គង់ វិបុល បន្ត​និយាយថា ម្ចាស់​ក្រុមហ៊ុន​ដកយក​ប្រាក់​មូលធន​ខ្លួន រហូតដល់​ទៅ​៥​ដង​ចេញពី​ប្រាក់ចំណេញ​ក៏មានដែរ បែរជា​មក​ប្រកាស​មិន​ចំណេញ​ទៅវិញ​។ លោក គង់ វិបុល ប្រាប់​ឲ្យ​ម្ចាស់​ក្រុមហ៊ុន និង​សហគ្រាស អនុវត្ត​កាត​ព្វ​បង់ពន្ធ​ជូន​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ទទួលបាន​ផលប្រយោជន៍​ទាំងអស់គ្នា​។ អត្រា​បង់ពន្ធ​នៅ​កម្ពុជា នៅមានកម្រិត​ទាប​ជាង​ប្រទេស​ដទៃ​ច្រើនណាស់ ដូច្នេះ​អ្នករកស៊ី វិនិយោគ​ទាំងអស់ ត្រូវបំពេញ​កាត​ព្វ​បង់ពន្ធ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​៕

អត្ថបទដែលជាប់ទាក់ទង