រៀបចំការប្រកួតកីឡាវាយកូនឃ្លីលើតុយុវជន ថ្នាក់ជាតិអាយុក្រោម១៥ និងក្រោម១៨ឆ្នាំ
ភ្នំពេញ៖សហព័ន្ធវាយកូនឃ្លីលើតុកម្ពុជាប្រកាស រៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនឃ្លីលើតុយុវជន
ថ្នាក់ជាតិអាយុក្រោមអាយុ១៥ឆ្នាំ និងក្រោមអាយុ១៨ឆ្នាំលើកទី១នាឆ្នាំ២០១៩នេះ ដែលប្រារព្ធធ្វើរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី ២៣ដល់ថ្ងៃទី២៤ ខែមីនាឆ្នាំ នៅទីលានសាលដំបូលទូកថ្មីក្នុងពហុកីឡដ្ធានជាតិ។
លោក ឃុន ផាន់និត មន្ត្រីរបស់សហព័ន្ធវាយកូនឃ្លីលើតុកម្ពុជាបានឲ្យដឹងថា ពេលនេះសហព័ន្ធបាន សហព័ន្ធជូនដំណឹងដល់លោកប្រធានសមាគម-ក្លិប អង្គភាព សាលារៀន ឲ្យបញ្ចូនកីឡាករ-កីឡាការិនីរបស់ខ្លួនមក
ចូលរួម ប្រកួត កីឡាវាយកូនឃ្លីលើតុ យុវជនថ្នាក់ជាតិក្រោយអាយុ១៥ឆ្នាំ នឹងក្រោមអាយុ១៨ឆ្នាំនេះ។
ការប្រកួតនេះឧបត្ថម្ភគាំទ្រទាំងស្រុង ពីលោកឧត្តមសេនីយ៍ឯកជា ប៊ុនហេងប្រធានអង្គភាពកីឡានគរបាល
ជាតិកម្ពុជា ។នេះជា លើកទី១ហើយដែលសហព៧ន្ធរៀបចំឲ្យមាន ការប្រកួតសម្រាប់វ័យក្រោម១៥ និង១៨ ឆ្នាំ
បែបនេះ ។
លោកបានបន្តថាការប្រកួតឆ្នាំនេះសហព័ន្ធវាយកូនឃ្លីលើតុកម្ពុជា សម្រេចដាក់៤វិញ្ញាសារួមមានវិញ្ញាសាប្រកួតឯកត្តជនអាយុ ១៨ឆ្នាំ ( Men’s Single U 18 ) វិញ្ញាសាប្រកួតឯកត្តជននារីអាយុ ១៨ឆ្នាំ( Women’s Single U 18 ) វិញ្ញាសាប្រកួតឯកត្តជនអាយុ ១៥ឆ្នាំ ( Man’s Single U 15 ) និងវិញ្ញាសាប្រកួតឯកត្តជននារីអាយុ ១៥ឆ្នាំ ( Men’s Single U 15 ) ។