ដណ្ដើមបានមេដាយ១០គ្រឿងពីព្រឹត្តិការណ៍ Special Olympics World Games ABU DHABI 2019
ភ្នំពេញ:ព្រឹត្តិការណ៍ Special Olympics World Games ABU DHABI 2019បានបញ្ចប់ហើយកាលពីថ្ងៃ
ទី១៩មីនានៅទីក្រុង ABU DHABI នៃប្រទេសអារ៉ាប់រួម ។
នៅថ្ងៃទី១៩មគនាដែលជាថ្ងៃចុងក្រោយនោះកីឡាករកម្ពុជាអ៊ូ ស្រីប៉ុចដណ្ដើមបានមេដាយសំរិទ្ធ ១ គ្រឿងលើ
វិញ្ញសាសរត់១០០ម៉ែត្របុរស ។ជាមួយគ្នានេះកីឡាការិនីកម្ពុជាមួយរូប ឈ្មោះរឿង លក្ខិណាដែលរត់ចម្ងាយ២០០
ម៉ែត្រនារីកាលពីថ្ងៃទី១៧មីនា ដោយដណ្ដើមបានជ័យជំនះ លេខ១តែត្រូវគណៈកម្មការៀបចំការប្រកួតពិន័យព្រមទាំង
ពិនិត្យឡើងវិញនោះមេដាយមាសនោះ ក៏ត្រូវបានប្រគល់ឲ្យកីឡាការិនីកម្ពុជារូបនេះវិញ ។
ពេលនេះសរុបមេដាយកម្ពុជាដែលបញ្ជូនកីឡាករ-កីឡាការិនី ចំនួន១០រូបទៅចូលរួមក្នុងព្រឹត្តិការណ៍ដណ្ដើម
បានមេដាយចំនួន១០គ្រឿងដែលក្នុងនោះ មេដាយមាស៣គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ៤គ្រឿង។