ឃាត់ខ្លួនជនជាតិវៀតណាម៩នាក់ ស្នាក់នៅគ្មានឯកសារត្រឹមត្រូវ
ភ្នំពេញ៖ នគរបាលចុះត្រួតពិនិត្យ ជនជាតិវៀតណាម ដែលឆ្លងដែន និងធ្វើការខុសច្បាប់ស្ថិតនៅ កន្លែងលក់ផ្កា ទិញលក់អេតចាយ និងសិប្បកម្មឈើ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ជាលទ្ធផល ពិនិត្យឃើញមាន ជនជាតិវៀតណាម សរុបចំនួន៩នាក់ (ស្រី១នាក់) ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ។
នៅថ្ងៃអង្គារ ទី៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ៨និង៣០នាទី ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ស៊ឹម សុវណ្ណារ៉ា ជានាយរងការិយាល័យ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌឫស្សីកែវ មានការដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ៕