អ្នកឡើងត្នោតភ្លាត់ ស្នៀត ធ្លាក់បាក់កស្លាប់
កំពង់លែង: ការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅថ្ងៃ អង្គារ ១៤ កើត ខែ ផល្គុន ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវ នឹងថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០១៩ វេលាម៉ោង ១៥:១៥នាទី នៅចំណុចពោធិ៍កិល ភូមិសាស្រ្ត ភូមិ ខ្លែងពណ៌ ឃុំ ត្រងិល ស្រុកកំពង់លែង ខេត្ត កំពង់ឆ្នាំង មានឈ្មោះ សេក សាវ៉ាត (ហៅ ឆក) ភេទ ប្រុស អាយុ ៤៩ ឆ្នាំ រស់នៅ ភូមិ អណ្តូងរនុក ឃុំ ត្រងិល ស្រុក កំពង់លែង ខេត្ត កំពង់ ឆ្នាំង បានទៅឡើង ត្នោតយកទឹក នៅចំណុចខាងលើកហើយបាន របូតដៃ បណ្តាលអោយធ្លាក់ពីលើដើមត្នោត មកដីស្លាប់តែម្តង៕