ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលជំនាញខេត្តកណ្ដាលបង្ក្រាប ឃាត់ខ្លួនបុរសម្នាក់ ជាម្ចាស់ទីតាំងកោសជប់ម៉ាស្សាម្នាក់ក្រោយពីមានបង្កប់សេវាកម្មផ្លូវភេទ

104

កណ្ដាលៈ សមត្ថកិច្ចនគរបាលការិយាល័យជួញដូរ និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងសមត្ថកិច្ចក្រុងតាខ្មៅ និងប៉ុស្ដិ៍តាខ្មៅ ចុះធ្វើការឃាត់ខ្លួន ម្ចាស់ទីតាំងកោសជប់ម៉ាស្សាយីហោដៃប្រសប់១៦៨មួយកន្លែង ក្រោយពីទទួលបានព័ត៌មានថា មានបង្កប់សេវាកម្មផ្លូវភេទ ។ ប្រតិបត្តិការខាងលើនេះធ្វើឡើងនៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង២០និង៣០នាទី ស្ថិយក្នុងភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលការិយាល័យជួញដូរផ្លូវភេទនិងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា បុរសសង្ស័យជាម្ចាស់ទីតាំងឈ្មោះ កាន់ កាឌី អាយុ៥១ឆ្នាំ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ ។ រីឯស្រ្តីរងគ្រោះមានគ្នា៣នាក់ ក្នុងនោះក្មេងស្រីអាយុ១៦ឆ្នាំមានម្នាក់ ។
ប្រភពដដែលបន្តថា ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញការិយាល័យជំនាញទទួលបានព័ត៌មានករណីខាងលើរួចមក ភ្លាមនោះកម្លាំងជំនាញខេត្តបាន ធ្វើការសហការជាមួយកំលាំងព្រហ្មទណ្ឌក្រុងតាខ្មៅ និងនគរបាលប៉ុស្តិ៍តាខ្មៅ និងអាជ្ញាធរភូមិសង្កាត់ ចុះធ្វើការបង្រ្កាប ដែលដឹកនាំដោយលោកវរសេនិយ៍ឯក រស់ សាវិន ប្រធានការិយាល័យនិងអង្គការមេត្រីអន្តរជាតិ បានធ្វើការឆែកឆេររកឃើញវត្ថុតាងស្រោមអនាម័យមួយចំនួន ឈានដល់ឃាត់ខ្លួនជនសង្ស័យជាម្ចាស់ទីតាំងខាងលើ យកមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង