ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានមន្ទីកិច្ចការនារីថ្មីខេត្តព្រៃវែង ត្រូវបានប្រកាសចូលកាន់ ដំណែងជាផ្លូវការ ជាមួយនិងការប្តេជ្ញាថានឹងអនុវត្តតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាល

126

ព្រៃវែង ៖ នៅរព្រឹកថ្ងៃទី ០៣ ខែកក្តដា ឆ្នាំ២០១៨ មន្ទីរកិច្ចការនារី ខេត្តព្រៃវែង ប្រារព្ធពិធីប្រកាស់តែងតាំងប្រធានមន្ទីរថ្មី ក្រោមអធិបតីភាព លោកជំទាវ វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ។ ដោយ លោកស្រី ងិន ពៅ ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរថ្មីជំនួស លោកស្រី គង់ សាឡន ដែលត្រូវបានចូលនិវត្តន៍។
មានប្រសាសន៍ក្នុងឳកាសនោះលោកជំទាវ វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី បានលើកឡើងថាប្រធានមន្ទីថ្មី ត្រូវអនុវត្តលើការងារលើកកម្ពស់សមធម៌ សីលធម៌សង្គម សំដៅសម្រេចឲ្យបាននូវវឌ្ឍនៈភាពនៃការលើកកម្ពស់ស្ថាន ភាពជីវភាព ស្រី្ត ក្មេងស្រី និងជនងាយរងគ្រោះគ្រប់រូប ផ្តល់ឱកាសនិង លើកទឹកចិត្តពួកគេឲ្យបានចួលរួមក្នុងការអភិវឌ្ឍសង្គម និងសហគមន៍ ប្រកបដោយសមភាព និងសមធម៌ ពីព្រោះស្រ្តីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច សង្គម។

លោកជំទាវបន្តថា ដើម្បីលើកកម្ពស់សមភាពយេនឌ័រ រាជរដ្ឋា ភិបាលបានដាក់ចេញនូវវិធានការណ៍ជាក់លាក់ជាច្រើន ក្នុងការបញ្រ្ជាប យេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្រ្តីតាមរយៈការបង្កើត ឋានៈ តួននាទី ក្នុងការធ្វើសេចក្តីសម្រេចរួម ទាំងការបញ្ជូនទៅក្នុងច្បាប់និងក្របខ័ណ្ឌ គតិយុត្តមួយចំនួន។ កិច្ចខិតខំទាំងនេះបាននាំមកនៅលទ្ធផលនៃការកើន ឡើងជាបណ្តើរៗ នូវសមមាត្រស្រី្តជាថ្នាក់ដឹកនាំ ទាំងថ្នាក់ជាតិនិងថ្នាក់ ក្រោមជាតិ។
លោកជំទាវ វេជ្ជបណ្ឌិត បន្តរថា ជាមួយគ្នានេះដែរ មន្ទីរកិច្ចការនារី មានភារកិច្ចសំខាន់ក្នុងការចូលរួមកាត់បន្ថយអំពើហឹង្សាគ្រប់ទម្រង់មកលើស្រ្តី និងកុមារីព្រមទាំងការលើកម្ពស់សមភាពយេនឌ័រក្នុងវិស័យអប់រំ សិក្សាធិការ ជម្រុញស្រ្តីឲ្យចូលរួមក្នុងវិស័យសេដ្ឋកិច្ចនិងកិច្ចការនយោបាយ ឆ្លើយតបជាវិជ្ជាមានទៅនិងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលនិងផែនការនារីរតនៈទី៤ របស់ក្រសួងកិច្ចការនារី។ ដូចនេះឆ្លងតាមសកម្មភាពរបស់មន្ទីរ កិច្ចការនារីខេត្តព្រៃវែង ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្ត ដើម្បីសមភាព យេនឌ័រ និងបង្កើតភាពអង់អាចដល់ស្រ្តីក៏ដូចជាផែនការណ៏អភិវឌ្ឍន៏ របស់រដ្ឋបាលខេត្ត សម្រេចកន្លងមកនេះជាកត្តានៃការចូលរួមប្រឹងប្រែងប្រកប ដោយឆន្ទៈខ្ពស់របស់មន្រ្តីរាជការ មន្រ្តីមន្ទីរកិច្ចការនារីដែលធ្វើឲ្យមន្ទីរកិច្ចការ នារីខេត្ត អនុវត្តសកម្មភាពរបស់ខ្លួនទទួលបានលទ្ធផលល្អនិងតាមការ គ្រោងទុក។
នៅក្នុងឳកាសនោះលោកស្រី ងិន ពៅ បានឡើងធ្វើសេចក្តីប្តេជ្ញាចិត្តថា គោរពនិងអនុវត្តឲ្យបានម៉ឺងម៉ាត់តាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គាំទ្រនិងអនុវត្តយ៉ាងសកម្មនូវកម្មពិធីនយោបាយ យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជណាចក្រកម្ពុជា។ ប្រឹងប្រែងឲ្យអស់ពីសម្ថភាព និងលទ្ធភាព អនុវត្តការងារតាមគោលនយោបាយកម្មវិធីរបស់ក្រសួងកិច្ចការនារី លើក កម្ពស់ស្មារតី សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងបង្កើតកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និតជាមួយដៃគូ ដើម្បីឲ្យលំហូរការងារមានភាពល្អប្រសើរ និងស៊ីសង្វាក់គ្នា ខិតខំអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីបំពេញការងារឲ្យ ទទួលបានជោគជ័យ តាមគោលនិយោបាយកម្មវិធីអនុកម្មវិធី របស់ក្រសួង ។

ដោយ ÷ មរតក

អត្ថបទដែលជាប់ទាក់ទង