ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រាក់ចំនួន៤៧៥.៣០០.០០០រៀលត្រូវបានប្រគល់ជូន ជ័យលាភី២ប្រភេទកីឡា

117

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និង កីឡាបានផ្ដល់ប្រាក់រង្វាន់ចំនួន ៤៧៥.៣០០.០០០រៀល ដល់កីឡាចំនួន២ប្រ
ភេទដែលដណ្ដើមបានមេដាយពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នាព្រឹកថ្ងៃទី២១មីនា ។
លោកស សុខារដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា លោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡាបានអញ្ជើញ
ចូលរួមក្នុងពិធីប្រគល់ប្រាក់រង្វាន់នេះ ។លោកប៉ុន សុខប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានឲ្យដឹងថាប្រភេទ
កីឡាវ៉ូវីណាមដណ្ដើមបានមេដាយមាសចំនួន៦គ្រឿងមេដាយប្រាក់ចំនួន៦គ្រឿង និងសំរិទ្ធ១៤គ្រឿងពីការប្រកួតជើង
ឯកអាស៊ីអាគ្នេយ៍លើកទី៥នៅប្រទេសមីយ៉ាន់ម៉ាពីថ្ងៃទី៧ដល់១២សីហាឆ្នាំ២០១៨ ។សូមបញ្ជាក់ថានៅក្នុងការប្រកួត
នោះកម្ពុជាដណ្ដើមបានចំណាត់ថ្នាក់លេខ៣ក្នុងតំបន់ ។
ចំពោះប្រភេទកីឡាគុនដាវវិញដណ្ដើមបានមេដាយសំរិទ្ធចំនួន៣គ្រឿងពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍
ឆ្នាំ២០១៨នៅប្រទេសម៉ាឡេស៊ីពីថ្ងៃទី២៩កញ្ញាដល់ថ្ងៃទី៣តុលា២០១៨ ។
លោកស សុខាបានមានប្រសាសន៍ថាកាលណាយើងឈ្នះមេដាយមាសកាន់តែច្រើននោះសត្រូវរបស់យើងក៏
កាន់តែច្រើនដែរ ហេតុយើងមិនត្រូវកើតមានជម្ងឺតួឯកឡើយ ។ កីឡាបើមានជម្ងឺតួឯកនោះសិទ្ធិផលរបស់ខ្លួននឹងត្រូវ
ស្រុតចុះ ។ ពេលបានមេដាយយើងត្រូវតែបង្កើនការហ្វឹកហាត់ដើម្បីរក្សាតំណែងរបស់យើងឲ្យបានតទៅទៀត ។

អត្ថបទដែលជាប់ទាក់ទង