ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកដ្ឋានកាំកុងត្រូល បន្តយុទ្ធនាការត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈទូទាំងប្រទេស ដោយរកឃើញភាពមិនប្រក្រតីមួយចំនួន

152

ភ្នំពេញ៖ នៅថ្ងៃអង្គារ៍ ទី៣ ខែមិថុនា ឆ្នាំ២០១៨នេះ យុទ្ធនាការត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈនៅតាមស្ថានីយចាក់ប្រេងនានា នៅតែបន្តធ្វើឡើងដោយមន្ត្រីរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ដើម្បីពង្រឹងប្រសិទ្ធភាពការអនុវត្តបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានឯកកាពឲ្យមានការបញ្ចុះតម្លៃប្រេងឥន្ធនៈ ១៦០រៀល/លីត្រ (៣.៩៥០រៀល សម្រាប់ប្រេងសាំងធម្មតា និង៣.៧៥០រៀល សម្រាប់ប្រេងម៉ាស៊ូត)។

សម្រាប់ថ្ងៃទី៣ នៃយុទ្ធនាការនេះ មន្ត្រីរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានចុះទៅកាន់ស្ថានីយលក់ប្រេងឥន្ធនៈជាច្រើន ហើយទទួលបានលទ្ធផលដូចខាងក្រោម៖
+ រាជធានី​ភ្នំពេញ៖ មន្ត្រីបានចុះទៅកាន់ស្ថានីយប្រេងចំនួន ៤០ទីតាំង​ ក្នុងនោះមន្ត្រីយើងបានរកឃើញថាមានស្ថានីយ ២​ បានដាក់លក់លើសតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្ម។
+ ខេត្តប៉ៃលិន៖ មន្ត្រីបានចុះទៅកាន់ស្ថានីយប្រេងចំនួន ៩ទីតាំង ក្នុងនោះស្ថានីយទាំងអស់ ដាក់លក់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ត្រឹមត្រូវតាមតម្លៃកំណត់ ហើយស្ថានីយខ្លះបានលក់ក្នុងតម្លៃទាប ជាងតម្លៃដែលបានកំណត់ទៀតផង។
+ ខេត្តកំពង់ធំ៖ មន្ត្រីបានចុះទៅកាន់ស្ថានីយប្រេងចំនួន ៦ទីតាំង ក្នុងនោះស្ថានីយទាំងអស់ ដាក់លក់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ត្រឹមត្រូវតាមតម្លៃកំណត់។
+ ខេត្តព្រះវិហារ៖ មន្ត្រីបានចុះទៅកាន់ស្ថានីយ និងដេប៉ូប្រេងចំនួន ១៧ទីតាំង នៅក្នុងនោះស្ថានីយទាំងអស់ ដាក់លក់ប្រេងម៉ាស៊ូត ត្រឹមត្រូវតាមតម្លៃកំណត់។
+ ខេត្តតាកែវ៖ មន្ត្រីបានចុះទៅកាន់ស្ថានីយចំនួន ៣០ទីតាំង ក្នុងនោះមាន ១៨ស្ថានីយតែប៉ុណ្ណោះដែលបានអនុវត្តន៍​តាមសេចក្ដីជូនដំណឹងរបស់ក្រសួង រីឯ ១២ស្ថានីយទៀតបានលក់លើសតម្លៃដែលក្រសួងបានកំណត់ ហើយមន្រ្តីយើងក៏បានធ្វើការណែនាំដល់ម្ចាស់ស្ថានីយ អោយធ្វើការកែប្រែផងដែរ។
+ ខេត្តរតនគិរី៖ មន្ត្រីបានចុះទៅកាន់ស្ថានីយ និងដេប៉ូចាក់ប្រេងចំនួន ១៧ ក្នុងនោះស្ថានីយទាំងអស់ បានលក់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត បានត្រឹមត្រូវទៅតាមការកំណត់របស់ក្រសួងពាណិជ្ជកម្ម។
+ ខេត្តបាត់ដំបង៖ មន្ត្រីបានចុះទៅកាន់ស្ថានីយប្រេងចំនួន ៨ទីតាំង ក្នុងនោះមានតែ​ ១ស្ថានីយប៉ុណ្ណោះ​ ដែលដាក់លក់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត លើសតម្លៃកំណត់។
+ ខេត្តព្រះសីហនុ៖ មន្ត្រីបានចុះទៅកាន់ស្ថានីយប្រេងចំនួន ៨ទីតាំង ក្នុងនោះមានតែស្ថានីយមួយប៉ុណ្ណោះ​ ដែលបានដាក់លក់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត លើសតម្លៃកំណត់។
+ ខេត្តត្បូងឃ្មុំ៖ មន្ត្រីបានចុះទៅកាន់ស្ថានីយប្រេងចំនួន ៧ទីតាំង ក្នុងនោះមន្ត្រីយើងពុំបានរកឃើញស្ថានីយដែលលក់លើសតម្លៃកំណត់នោះទេ។
+ ខេត្តឧត្តរមានជ័យ៖ មន្ត្រីបានចុះទៅកាន់ស្ថានីយប្រេងចំនួន ១០ទីតាំង ក្នុងនោះមន្ត្រីយើងពុំបានរកឃើញស្ថានីយដែលលក់លើសតម្លៃកំណត់នោះទេ។
+ ខេត្តព្រៃវែង៖ មន្ត្រីបានចុះទៅកាន់ស្ថានីយប្រេងចំនួន ៧ទីតាំង ក្នុងនោះមន្ត្រីយើងបានរកឃើញ​ស្ថានីយចំនួន ២​បានលក់លើសតម្លៃ កំណត់របស់ក្រសួងចន្លោះពី ៥០៛/លីត្រ ទៅ ១០០៛/លីត្រ។
+ ខេត្តកណ្ដាល៖ មន្ត្រីបានចុះទៅកាន់ស្ថានីយប្រេងចំនួន ៥៥ទីតាំង ក្នុងនោះស្ថានីយទាំងអស់ បានលក់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត បានត្រឹមត្រូវទៅតាមការកំណត់របស់ក្រសួងពាណិជ្ជកម្ម។
+ ខេត្តស្វាយរៀង៖ មន្ត្រីបានចុះទៅកាន់ស្ថានីយប្រេងចំនួន ១៩ទីតាំង ក្នុងនោះមានតែស្ថានីយ ១ប៉ុណ្ណោះ ដែលបានដាក់លក់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត លើសតម្លៃកំណត់។
+ ខេត្តក្រចេះ៖ មន្ត្រីបានចុះទៅកាន់ស្ថានីយប្រេងចំនួន ១៨ទីតាំង ក្នុងនោះស្ថានីយទាំងអស់ បានលក់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត បានត្រឹមត្រូវទៅតាមការកំណត់របស់ក្រសួងពាណិជ្ជកម្ម។

ចំពោះស្ថានីយដែលបានរកឃើញមានបញ្ហាជាមួយតម្លៃប្រេង មន្ត្រីរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានធ្វើការសម្របសម្រួល និងណែនាំដល់ម្ចាស់ស្ថានីយទាំងអស់នោះ ធ្វើការកែប្រែតម្លៃប្រេងភ្លាមៗ ទៅតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម សំដៅរួមចំណែកដោះស្រាយការលំបាក និងជួយសម្រួលជីវភាពរស់នៅ របស់ប្រជាពលរដ្ឋទូទាំងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង