បំបែកសំណុំរឿងចាប់ខ្លួនជនដៃដល់សម្លាប់នារីម្នាក់ នៅស្រុកមុខកំពូល កាលពី១៣ថ្ងៃមុន , ជនដៃដល់និងនារីរងគ្រោះធ្លាប់ ជាសង្សារនឹងគ្នា
កណ្ដាល៖ នគរបាលការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សហការជាមួយកម្លាំងនគរបាលស្រុកមុខកំពូល មុខកំពូល ក្រោមការចង្អុលបង្ហាញរបស់លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ករណីឃាតកម្ម សម្លាប់នារីម្នាក់នៅស្រុកមុខកំពូល កាលពី១៣ថ្ងៃមុន រហូតកំណត់មុខសញ្ញាបំបែកសំណកសំណុំរឿងចាប់ខ្លួនជនដៃដល់ជាឃាតករម្នាក់។
មន្រ្ដីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលបានឲ្យដឹងថា ឃាតករដែលចាប់ខ្លួនឈ្មោះ អន អឿន អាយុ១៨ឆ្នាំ នៅភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល មុខរបរ កសិករ និង រាវលាស ។ ចំណែកនារីរងគ្រោះដែលត្រូវជនដៃដល់សម្លាប់ឈ្មោះ នូវ ស្រីលាភ អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិព្រែកឬស្ស ឃុំសំបួរមាស ស្រុកមុខកំពូល ។
នគរបាលខេត្តកណ្តាលបានរាយការណ៍ពីលទ្ធផលស៊ើបអង្កេតបំបែកសំណុំរឿង ករណីឃាតកម្មសម្លាប់នារីរងគ្រោះ ឈ្មោះ នូវ ស្រីលាភ អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិព្រែកឬស ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាលកាលពីថ្ងៃទី៨មីនា២០១៩ ម៉ោង ១៣និង៤៧នាទី នៅចំណុចក្នុងប្រឡាយភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ត្រូវបានបំបែក សំណុំរឿង នាព្រឹកថ្ងៃទី ២១មីនា២០១៩ វេលាម៉ោង១០និង០៨
នាទី ។ សមត្ថកិច្ចប្រើពេលវេលា ស៊ើបអង្កេត ស្រាវជ្រាវអស់រយៈពេល១៣ថ្ងៃ ទើបឈានមកកំណត់ បានមុខសញ្ញានិងចាប់បានឃាតក ជាជនដៃដល់ ។
នគរបាលមូលដ្ឋានបានបញ្ជាក់ថា កន្លងមក ជនរងគ្រោះនិងជនសង្ស័យ ជាសង្សារនឹងគ្នាមានរយៈពេល១ឆ្នាំកន្លងមកហើយ។ ក្រោយមកបានដាច់ទំនាក់ ទំនងគ្នាដោយសារជនសង្ស័យ មិនមានទូរស័ព្ទប្រើប្រាស់សម្រាប់ទាក់ទងគ្នា ។ លុះមកដល់ថ្ងៃទី៧មីនា២០១៩ នៅវេលាម៉ោង ១៨ ជនសង្ស័យ បានជិះកង់ចេញ ពីផ្ទះរបស់ខ្លួន ក្នុងគោលបំណង ទៅរកទិញថ្នាំញៀន នៅសង្កាត់ព្រែកព្នៅ (រាជធានីភ្នំពេញ)ពេលជិះកង់មកដល់ចំណុច គល់ស្ពាន លីយ៉ុងផាត់ ព្រែកព្នៅ ក៏បានជួបជនរង គ្រោះ កំពុងធ្វើដំណើរ ដោយថ្មើរជើង ឆ្លងកាត់ស្ពាន មកត្រើយខាងកើត ពេលនោះជនសង្ស័យ បានសួរជនរងគ្រោះថា ទៅណា នារីរងគ្រោះឆ្លើយថា មកផ្ទះនៅភូមិព្រែកឬស ជួយជូនខ្ញុំ ឌុបមកផ្ទះបានដែរឬអត់? ជនសង្ស័យឆ្លើយថាយល់ព្រម ហើយក៏ឌុបជនរងគ្រោះចូលត្រឡប់មកភូមិវិញ ពេលធ្វើដំណើរ កាត់ចូលមកដល់ កន្លែងកើតហេតុក៏បានអង្គុយសារសងគ្នា មួយសន្ទុះធំ ក្រោយមកជនសង្ស័យ បានសុំរួមភេទ ប៉ុន្តែនារីរងគ្រោះ មិនយល់ព្រម ជនសង្ស័យ បានស្ទុះទៅយកឈើចង្កូតទូក ដែលនៅលើវាលស្មៅ ក្បែរនោះ មកវាយជនរងគ្រោះពីក្រោយចំនួន២ដងបណ្ដាលឲ្យជនរង គ្រោះ ដួលផ្កាប់មុខបែកឈាមបន្ទាប់មកជនសង្ស័យ បានទាញផ្ងារជនរងគ្រោះ ហើយវាយថែមជាច្រើនដងថែមទៀត លើផ្នែកមុខនិងក្បាល បន្ទាប់បានស្រាតខោខ្លី ចេញពីខ្លួន ក្នុងបំណងរំលោភ ដោយឃើញមានចេញឈាមច្រើនពេកជនសង្ស័យ មានការភ័យខ្លាច ក៏រត់ចោលខោ
ខ្លី បន្សល់ទុកខោខ្លី នៅកន្លែងកើតហេតុរួច ជិះកង់វិលត្រឡប់ មកផ្ទះវិញ ។
លុះព្រឹកឡើងថ្ងៃទី៨មីនា២០១៩ វេលាម៉ោង១៣និង៤៧នាទី ទើបសមត្ថកិច្ច បានទទួលព័ត៌មាន ស្ដីពីករណីហេតុការណ៍បានកើតឡើង ។
នគរបាលបានសន្និដ្ឋាននេះជាករណីឃាតកម្ម ដោយមូលហេតុនៃ ការសម្លាប់
១.ស្របពេល ដោយចៃដន្យ ជនសង្ស័យជិះកង់ទៅរកទិញថ្នាំញៀន នៅគល់ស្ពាន លីយ៉ុងផាត់(ព្រែកព្នៅ)បានជួបជនរង គ្រោះ កំពុងធ្វើដំណើរ ដោយថ្មើរជើង ហើយបានពឹងជន សង្ស័យឲ្យជួយជូន ឌុបចូលមកផ្ទះរបស់ខ្លួន ។
២.មានគំនុំ ជាមួយជនរងគ្រោះដែលជាអតីត សង្សាររបស់ខ្លួនទៅមានប្រុសថ្មី ហើយនឹងទៅរៀបការជាមួយអ្នកថ្មី នាពេលខាងមុខននបន្ទាប់មកបានសុំ រួមភេទ តែជនរងគ្រោះ មិនព្រមឲ្យទើបធ្វើសកម្មភាព យកឈើ ចង្កូតទូកវាយ ជនរង គ្រោះ បណ្ដាលឲ្យស្លាប់តែម្តង ។
នៅចំពោះមុខសមត្ថកិច្ចជំនាញ ជនសង្ស័យជាឃាតករបានសារភាពថា ខ្លួននិងនារីរងគ្រោះកាលពីជាងមួយឆ្នាំមុន គឺជាសង្សារនឹងគ្នា តែដោយខ្លួន(ជនសង្ស័យ)គ្មានទូរស័ព្ទប្រើប្រាស់ ក៏ដាច់ទំនាក់ទំនងគ្នាតែម្ដងទៅ ។ លុះមកដល់ថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៩ នៅវលាម៉ោង ១៨ ខ្លួន(ជនសង្ស័យ) បានជិះកង់ចេញពីផ្ទះ ទៅសង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងគោលបំណងទៅរកទិញថ្នាំញៀន ខណះជិះកង់មកដល់ចំណុចគល់ស្ពានលីយ៉ុង ផាត់ ព្រែកព្នៅ ក៏បានជួបនារីរងគ្រោះកំពុងដើរឆ្លងកាត់ស្ពាន មកត្រើយខាងកើត ដោយធ្លាប់មានការទំនាក់ទំនងគ្នាកាលពីមុន ភ្លាមនោះជនសង្ស័យ បានសួរនារីរងគ្រោះថា ទៅណា? ភ្លាមនោះនារីរងគ្រោះឆ្លើយថា ទៅផ្ទះនៅភូមិព្រែកឬស ជួយជូនខ្ញុំ ឌុបទៅផ្ទះបានដែរឬអត់? ភ្លាមនោះជនសង្ស័យក៏យល់ព្រមឌុប នារីរងគ្រោះទៅផ្ទះវិញ លុះមកដល់ចំណុចកើតហេតុ ជនសង្ស័យនិងនារីរងគ្រោះបានអង្គុយសារសងគ្នាមួយសន្ទុះធំ ក្រោយមក ជនសង្ស័យ បាននិយាយលួងលោមសុំរួមភេទ ប៉ុន្តែនារីរងគ្រោះមិនយល់ព្រមនោះទេ ដែលជាហេតុធ្វើឲ្យជនសង្ស័យខឹង ក៏ស្ទុះទៅយកឈើចង្កូតទូក ដែលនៅលើវាលស្មៅក្បែរនោះ មកវាយនារីរងគ្រោះពីក្រោយ ចំនួន២ដង បណ្ដាលឲ្យនារីរងគ្រោះដួលផ្កាប់មុខ បែកឈាម បន្ទាប់មក ជនសង្ស័យ បានទាញផ្ងារនារីរងគ្រោះ ហើយវាយថែមជាច្រើនដងទៀត លើផ្នែកមុខ និងក្បាល បន្ទាប់មក ជនសង្ស័យបានស្រាតខោខ្លីចេញពីខ្លួន ក្នុងបំណងរំលោភ ដោយឃើញមានចេញឈាមច្រើនពេក ជនសង្ស័យមានការភ័យខ្លាច ក៏ជិះកង់ត្រឡប់មកផ្ទះវិញ ដោយបន្សល់ទុកខោខ្លីនៅកន្លែងកើតហេតុ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានប៉ូលីសជំនាញកសាងសំណុំរឿង បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕