ការប្រឡងយកបណ្ណបើកបរយានយន្ត លើកទី៤ឆ្នាំ ២០១៩ នៅមន្ទីរសាធារណការខេត្តព្រះវិហារ មាន បេក្ខជនចូលរួមប្រឡង ១៨នាក់ប្រឡងធ្លាក់២នាក់
ខេត្តព្រះវិហារ៖ ការប្រឡងយកបណ្ណបើកបរយានយន្ត របស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារលើកទី៤ឆ្នាំ២០១៩នេះ មានបេក្ខជនចូលរួមប្រឡង ១៨នាក់ ហើយក្នុងចំនួននេះមានបេក្ខជនប្រឡងធ្លាក់ចំនួន២នាក់ ។
មន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា នៅថ្ងៃ ព្រហស្បតិ៍ ០១រោច ខែ ផល្គុន ឆ្នាំ ច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ ២១ ខែ មីនា ឆ្នាំ២០១៩នេះ គណៈកម្មការប្រឡងយកបណ្ណបើកបរយានយន្ត របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបើកវគ្គប្រឡងយកបណ្ណបើកបរយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម(Online) ជាលើកទី០៤ ក្នុងឆ្នាំ២០១៩ ដែលមានបេក្ខជនចូលរួមប្រឡងសរុប ១៨នាក់ ក្នុងនោះ អវត្តមានចំនួន០០នាក់ បេក្ខជនប្រឡងធ្លាក់ចំនួន០២នាក់ បេក្ខជនប្រឡងជាប់ជាស្ថាពរ ចំនួន ១៦នាក់។
មន្ត្រីដដែលបញ្ជាក់ថា ការប្រឡងយកបណ្ណបើកបរនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ប្រើរយៈពេលតែមួយថ្ងៃគត់ប៉ុណ្ណោះ គឺប្រឡងទ្រឹស្ដីនៅពេលព្រឹក ពេលថ្ងៃប្រឡងដៃចង្កូត ហើយសម្រាប់បេក្ខជនដែលប្រលងជាប់ជាស្ថាពរនឹងទទួលបានបណ្ណបើកបរនៅពេលរសៀល។
មន្ត្រីដដែលបន្តថា “ចេះបើកបរយានយន្តច្បាស់លាស់ត្រឹមត្រូវ គឺជាសីលធម៌មួយក្នុងចំណោមសីលធម៌ទាំង១០ របស់អ្នកបើកបរយានយន្ត”។សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរ៕







