វង្ស វិឆ័យ និង ហ៊ឹម សេរីរង់ចាំស្វាគមន៍ថៃលើសង្វៀនWurkz
ភ្នំពេញ:អ្នកប្រដាល់ទម្ងន់ស្រាលហ៊ឹម សេរីក្លិបតាព្រហ្មមានជ័យបានត្រៀមខ្លួនរួចហើយដើម្បីប្រកួតជាមួយ
អ្នកប្រដាល់ថៃស៊ុម ជីឡេក(Soum Chilek)លើសង្វៀនWurkz)របស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី២៤មីនា ។
អ្នកប្រដាល់ទាំង២រូបនេះនឹងប្រកួតគ្នាក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។ សម្រាប់សេរីនរណាក៏ដឹងថាគេជាអ្នក
ខ្លាំងសម្រាប់ប្រភេទទម្ងន់៥១គីឡូក្រាមនេះដែរ ។ បន្ទាប់ពីស្រុតចុះមួយរយៈនោះអ្នកប្រដាល់កម្ពុជារូបនេះបានពង្រឹង
ខ្លួនឡើងវិញហើយគេក្លាយជាអ្នកប្រដាល់ដែលមិនស្រួលបង្ក្រាបនោះទេ ។
ចំពោះអ្នកប្រដាល់ថៃស៊ុម ជីឡេកវិញគេទើបតែមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេ ។មិនមាននរណា
ដឹងពីសមត្ថភាពពិតប្រាកដរបស់គេឡើយ ។បើតាមការឲ្យដឹងពីមន្ត្រីផ្គូរផ្គងនោះថាអ្នកប្រដាល់ថៃរូបនេះមិនខ្សោយទេ
គេអាចកំដរលេងជាមួយសេរីបាន ។
ស៊ូម ជីឡេកមានប្រវត្តិប្រកួតចំនួន៤៧ដង ឈ្នះ៣៩ដង ចាញ់៧ដង និងស្មើពិន្ទុ ១ ដង ។ ចំពោះហ៊ឹម សេរី
វិញគេមានប្រវត្តិប្រកួតចំនួន៨៥ដង ឈ្នះ៧២ដង ចាញ់១៣ដង ។ ជំនួបរវាងអ្នកប្រដាល់ទម្ងន់តូចរូបនេះនរណាជា
អ្នកខ្លាំងពិតប្រាកដ ។នរណាក៏ជឿថាហ៊ឹម សេរីអាចមានឱកាសឈ្នះច្រើនជាង ។
វង្ស វិឆ័យក្លិបទ័ពឆ័ត្រយោង៩១១ ប្រកួតជាមួយអ្នកប្រដាល់អ៊ីរ៉ង់ឈ្មោះម៉ារទីន(Martin) ។ អ្នកប្រដាល់ទាំង
២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។
វិឆ័យជាអ្នកប្រដាល់ដែលទើបតែលេចមុខមកទេតែគេជាបានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់គេល្បីល្បាញបានយ៉ាង
ឆាប់រហ័សដោយសារតែការប្រកួតភាគច្រើនគេបានទទួលជ័យជំនះ ។ ចំពោះម៉ារទីនវិញគេហ្វឹកហាត់នៅស្រុកថៃគេ
ធ្លាប់មកប្រកួតនៅស្រុកខ្មែរ២-៣លើកមកហើយគេមិនអន់នញទេ ។
វិឆ័យដែលមានប្រវត្តិប្រកួតចំនួន៣៩ដង ឈ្នះ៣៥ដង ចាញ់៤ដងងាចយកឈ្នះម៉ារទីនដែលមានប្រវត្តិប្រកួត
ចំនួន២២ដង ឈ្នះ១៨ដង និងចាញ់៤ដងបានឬទេ ។ អ្នកប្រដាល់អ៊ីរ៉ង់រូបនេះកណ្ដាប់ដៃធ្ងន់ណាស់ ។