រថយន្តធុនធំពីរគ្រឿងបុកគ្នា បណ្តាលឲ្យមនុស្ស៧នាក់របងរបួស
ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៣:៣០នាទីជិតភ្លឺ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ មានរថយន្តធុនធំពីរគ្រឿងបានបុកគ្នា នៅខាងលិចតំបន់សេដ្ឋកិច្ចពិសេសឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំណុចផ្លូវកោង ចន្លោះគីឡូម៉ែត្រ ២១២-២១៣ បណ្ដាលឲ្យមនុស្សចំនួន៧នាក់ រងរបួស។
នគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះទាំងនោះ
១.ឈ្មោះឆក យូ ភេទប្រុស អ្នកបើកបររថយន្ត HYUNDAI របួសមធ្យម។
២.ឈ្មោះវឿន សុជា ភេទប្រុស អាយុ ២៣ឆ្នាំអ្នករួមដំណើររថយន្ត HYUNDAI របួសមធ្យម។
៣. ឈ្មោះហង្ស ផុយ ភេទប្រុស អាយុ ២២ឆ្នាំអ្នករួមដំណើររថយន្ត HYUNDAI របួសមធ្យម ។
៤. ឈ្មោះវឿន សំអិន ភេទប្រុស អាយុ ២៧ឆ្នាំអ្នករួមដំណើរ រថយន្តHYUNDAI របួសស្រាល។
៥.ឈ្មោះ គុយ ឌី ភេទប្រុស អាយុ ៣១ឆ្នាំ អ្នករួមដំណើររថយន្ត HYUNDAI រងរបួសស្រាល ។
៦.ឈ្មោះ សុំ កុសល ភេទប្រុស អាយុ ៣៧ឆ្នាំ អ្នករួមដំណើររថយន្ត HYUNDAI រងរបួសស្រាល និង អ្នកដំណើរ ១នាក់ទៀត មិនស្គាល់អត្តសញ្ញាណ រងររងរបួសមធ្យម
សមត្ថកិច្ចនគរបាលខេត្តបានបញ្ជាក់ថា គ្រោះថ្នាក់នេះ បង្កដោយរថយន្តម៉ាក HYUNDAI ពណ៌ស គ្មានផ្លាកលេខ មានទិសដៅពីខេត្តព្រះសីហនុ ទៅវាលរេញ អ្នកបើកបរ ឈ្មោះ ឆក យូ ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិវាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ អ្នករួមដំណើរចំនួន ៦ នាក់ លុះមកដល់ចំណុចខាងលើ រថយន្តបានរេចង្កូតមកខាងឆ្វេងដៃ បុកបញ្ច្រាសទិសគ្នា ជាមួយរថយន្តដឹកឥដ្ឋ១គ្រឿងទៀត ម៉ាក HINO ពណ៌ខៀវ ផ្លាកលេខ ភ្នំពេញ 3C. 0350 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ។
ជនរងគ្រោះត្រូវបានសមត្ថកិច្ច បញ្ជូនទៅព្យាបាលនៅគ្លីនិច មិត្តភាពឃ្លាំងលើ ។
រីឯអ្នកបើកបររថយន្តម៉ាក HINO គេចខ្លួនបាត់។
រថយន្តទាំង២ គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញ ស្ទូចចេញ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ៕