ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពខណ្ឌទួលគោកនៅតែបន្តធ្វើសកម្មភាពចាប់រថយន្ត ចូលក្រុងខុសម៉ោង ខុសពេល ដូចភ្លៀងរលឹម

120

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌទួលគោកដឹកនាំដោយលោកឯក ឃុនដឿន ជាប្រធានបាននិងកំពុងធ្វើសកម្មភាពចាប់រថយន្តធុនធំចូលក្រុងរាជធានីភ្នំពេញខុសម៉ោងខុសពេល ខណៈដែលរថយន្តទាំងនោះនៅតែល្មើស ពីការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ហើយការងារនេះបានអនុវត្តដូចភ្លៀងរលឹម ។

   មន្ត្រីប៉ូលិសខណ្ឌទួលគោកបានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រ២រោចខែផល្គុនឆ្នាំចសំរិទ្ធស័កព-ស២៥៦២ត្រូវនឹងថ្ងៃទី២២ខែមិនាឆ្នាំ២០១៩កំលាំងចំរុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោកដោយមានបញ្ជាពីលោកឯក ឃុនដឿន ជាអភិបាលខណ្ឌទួលគោកនិងលោកវរះសេន៍យ៍ទោសុខហេងអធិការនគរបាលខណ្ឌទួលគោកបានប្រើប្រាស់កំលាំងសរុបចំនួន១៧នាក់បានដាក់គោលដៅត្រួតពិនិត្យទប់ស្កាត់រថយន្តធុនដឹកជញ្ជូនមធ្យម រថយន្តធុនធំចេញចូលខុសម៉ោងត្រង់ចំនុចផ្លូវលេខ៣៣៦កែងផ្លូវលេខ២៥៥+ផ្លូវលេខ២៣០កែងផ្លូវលេខ២៦១និងផ្លូវលេខ៣៣៦កែងផ្លូវលេខ២៦១ស្ថិតក្នុងសង្កាត់បឹងសាឡាងនិងសង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោកដឹកនាំដោយលោកវរះសេនីយ៍ទោតី សុវណ្ណារ៉េតអធិការរងនគរបាលខណ្ឌទួលគោក។

  ជាលទ្ធផលកិច្ចប្រតិបត្តិការបានឃាត់រថយន្តធុនដឹកជញ្ជូនធុនមធ្យមចេញចូលខុសម៉ោងតាមសេចក្ដីណែនាំរដ្ឋបាលសាលារាជធានី ពេលព្រឹកចាប់ពីម៉ោង៦និង០០នាទីដល់ម៉ោង៩និង០០នាទីព្រឹកនិងពេលល្ងាចចាប់ពីម៉ោង១៦និង០០នាទីដល់ម៉ោង២១និង០០នាទី ដែលជាពេលវេលាកកស្ទះចរាចណ៍ ។ យើងបានឃាត់រថយន្តបានចំនួន៧គ្រឿងយកទៅរក្សាទុកនៅទីតាំងមជ្ឈមណ្ឌម៉ុងឌីយ៉ាល់ដើម្បីធ្វើការអប់រំនិងផាកពិន័យតាមនិតិវិធីច្បាប់ចរាចរណ៍ផ្លូវគោកនិងអោយធ្វើកិច្ចសន្យាអោយម្ចាស់រថយន្តល្មើសខាងលើចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកនិងសេចក្ដីណែនាំរដ្ឋបាលសាលារាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង