ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហឹង្សាក្នុងគ្រួសារ ទាញ​កាំបិតផ្គាក់ដេញកាប់ឪក្មេក​ និងប្រពន្ធ​ព្រោះ​តែរឿងមិនព្រមលោះចិញ្ជៀនយក​ម​ក​វិញ​

102


ខេត្តកំពង់ស្ពឺ​ ÷ស្នងការនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា អំពេីហឹង្សាក្នុងគ្រួសារជារឿងសង្គមនៅតែបន្ដកេីតមាន​ នៅ​ក្នុង​រង្វង់គ្រួសារខ្មែរដោយសារតែខ្វះ​ការពិចារណា​អត់ធ្មត់​ ជាក់​ស្តែង​បុរស​ម្នាក់​ឈ្មោះ​មឿន នី នៅក្នុងភូមិត្រពាំងក្រឡូង​ ឃុំក្សេមក្សាន្ត​ ស្រុក​ ឧដុង្គ​ ទាញ​កាំបិតផ្គាក់ដេញកាប់ឪក្មេក​ និងប្រពន្ធ​ព្រោះ​តែរឿងមិនព្រមលោះចិញ្ជៀនយក​ម​ក​វិញ​ ។

បុរស​ម្នាក់​បានទាញកាំបិតផ្គាក់ដេ​ញកាប់​ ប្រពន្ធនិងឪក្មេក​រត់ពេញភូមិ​ កាលពីថ្ងៃទី​២៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០៩និង២០​នាទី​ ព្រឹក ករណីហឹង្សាក្នុងគ្រួសារកើតឡើងនៅក្នុងភូ​មិត្រពាំងក្រឡូង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ​ ជន​បង្កឈ្មោះ មឿន នី ភេទប្រុស អាយុ ៤៥ឆ្នាំ រស់ភូមិ-ឃុំកើតហេតុខាងលើ បានទាញកាំបិតផ្គាក់ ដងដែក ប្រវែង​ ៥៧​ សង់ទីម៉ែត្រ ដេញកាប់ទៅ​លើឪពុកក្មេកឈ្មោះ មិន មួន ភេទប្រុស អាយុ ៦​៧ឆ្នាំ រស់នៅភូមិត្រពាំងថ្ម ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ​ និងប្រពន្ធខ្លួនឯងឈ្មោះ មួន ភឿក អាយុ ៤​២​ឆ្នាំ​ មូលហេតុដោយសារតែជនសង្ស័យបានយ​កចិញ្ជៀនមាសទៅបញ្ចាំគេយកលុ
យចាយ មក​ដល់ផ្ទះប្រាប់ប្រពន្ធអោយយកលុយទៅលោះ​មក​វិញ​ តែមានការសួរដេញដោលលោកប្ដីខឹងក៏​កេីត​ជារឿងឈ្លោះប្រកែកខ្លាំងតែម្ដង​ ឪពុក​ក្មេក​ចូ​ល​ជួយអន្ដរាគមន៍​កុំអោយឈ្លោះគ្នាក៏កេីតជាកំហឹ​ងស្ទុះទាញកាំបិតផ្គាក់ដេញរត់ស្ទេីសឹងមិនទាន់ជា​ន់​ចាន​ ជាន់ឆ្នាំងផ្អេីលអ្នកភូមិមកជួយឃាត់ប្រគល់ជូនសមត្ថកិច្ចនគរបាលតែម្ដង​ និងដកហូតបានកាំ​បិ​តផ្គាក់មួយ​ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ឃាត់​ខ្លួន​នៅអធិការដ្ឋាននគរ​បា​លស្រុក​ កសាងសំណុំរឿង​បញ្ជូន​មកការិយាល័យជំនាញខេត្ដ​ ចាត់ការតាមនីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង