ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ន សាម៉េតផ្ដួលអ្នកប្រដាល់ថៃបានដូចបំណង

94


ភ្នំពេញ:ក្នុងព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement នាយប់ថ្ងៃទី២៣មីនាការប្រកួត
ជាមិត្តភាពរវាងអ្នកប្រដាល់កម្ពុជា-ថៃនោះអ្នកប្រដាល់កម្ពុជាម៉ន សាម៉េតក្លិបកងចក្ររាជសីហ៍បានយកឈ្នះអ្នកប្រ
ដាល់ថៃវ៉ាន់ នីឆៃ(Wan Nichhai)នៅទឹកទី២ ។
ដូចការអះអាងរបស់សាម៉េតមែនគេបានប្ដេជ្ញាជាមុន ហើយថាគេត្រូវតែយកឈ្នះអ្នកប្រដាល់ថៃរូបនេះឲ្យខាងតែបាន មិនតែប៉ុណ្ណគេថែមទាំងក្អេងក្អាងថា ប្រសិនបើមានឱកាសគេនឹងប្រើពេលឲ្យខ្លីបំផុត ។ ពិជាធ្វើបានសម្រេច
មែនសាម៉េតប្រើពេលតែ២នាទីប៉ុណ្ណោះ ធ្វើឲ្យអ្នកប្រដាល់ថៃរូបនេះខូចជើងបោះបង់ចោល ការប្រកួតមុនស្នូរជួងចប់
ទឹកទី២ ។
ការប្រកួតជាមួយអ្នកប្រដាល់ថៃដែរនោះ អ្នកប្រដាល់វ័យក្មេងកម្ពុជាខាំ ចក្រព័ន្ធ បានយកឈ្នះអ្នកប្រដាល់ថៃ
វ័យក្មេងដូចគ្នាឈ្មោះភេច អារុណ(Phich Arun)បានដោយពិន្ទុ ។
ចំពោះការប្រកួតជម្រុះសម្រាប់ជុំទី១នៃព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cementអ្នក
ប្រដាល់អេលីត ប៊ុនសិទ្ធក្លិបឆ្មា ស សែនសុខ ប្រកួតចាញ់អ្នកប្រដាល់គឿម សុវណ្ណឌឿតក្លិបមោងឬស្សីមរតកគុនខ្មែរ
ដោយពិន្ទុ ។
ការប្រកួត៣ទឹកសុវណ្ណឌឿតមានប្រៀប លើប៊ុនសិទ្ធស្ទើរតែគ្រប់ទឹកទាំងអស់ ។ក្នុងការប្រកួតសម្រាប់គូនេះ
ចៅក្រមទាំង៥រូបមាន៤រូបហើយដែលផ្ដល់ពិន្ទុឲ្យគឿម សុវណ្ណឌឿតឈ្នះ និង មានតែ១រូបប៉ុណ្ណោះដែលផ្ដល់ពិន្ទុឲ្យ
អេលីត ប៊ុនសិទ្ធឈ្នះ ។
សុវណ្ណឌឿតមានកៅអីសម្រាប់ឡើងប្រកួតជម្រុះ បន្តនៅជុំទី២ដែលនឹងតឹងតែងជាងជុំទី ១ ។ ចំពោះប៊ុនសិទ្ធ
ហាលអាវត្រឹមនេះហើយ ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរសំណាង សុខនឿនក្លិបកងចក្ររាជសីហ៍ត្រូវអ្នកប្រដាល់ខេម ចាន់ក្លិបទ័ពឆ័ត្រ
យោង៩១១ផ្ដួលឲ្យលើកទង់ជ័យ ស នៅមុនស្នូរជួងបញ្ចប់ទឹកទី២ ។
សុខនឿនត្រូវអាជ្ញាកណ្ដាលរាប់៨នៅដើមទឹកទី២ ដោយសារកណ្ដាប់ដៃខេម ចាន់ហើយមុនស្នូរជួងបញ្ចប់ទឹក
ទី២អ្នកប្រដាល់រូបនេះត្រូចជើងដោយសារខេម ចាន់មិនអាចបន្តការប្រកួតបានទៀត ។ ខេម ចាន់ត្រៀមប្រកួតបន្ត
នៅជុំទី២ ឯ សុខនឿនខ្ទាតចេញពីការប្រកួតហើយ ។

អត្ថបទដែលជាប់ទាក់ទង