ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លទ្ធផលឆ្នោត៨៩ភាគរយ បង្ហាញថាគណបក្សគាំទ្ររបបយោធាថៃគឺជាអ្នកកំពុងនាំមុខ

100

(បាងកក)៖ លទ្ធផលបោះឆ្នោតបឋមមិនផ្លូវការ៨៩ភាគរយ បានបង្ហាញថាគណបក្សគាំទ្ររបបយោធាថៃ Palang Pracharath កំពុងនាំមុខគណបក្សដទៃនៅក្នុងការបោះឆ្នោតសកលនៅថ្ងៃអាទិត្យនេះ ជាមួយការគាំទ្រ៧.០លានសំឡេង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០១៩។
លទ្ធផលមិនផ្លូវការនេះដដែលចេញផ្សាយគណៈកម្មាការរៀបចំការបោះឆ្នោតថៃ ក៏បានបញ្ជាក់ដែរថាគណបក្សស្និទនឹងអតីត នាយករដ្ឋមន្ត្រីថៃលោក Thaksin គឺ Pheu Thai ទទួលបានសំឡេងគាំទ្រ៦.៦លានសំឡេង។ ដោយឡែក អ្នកជំនាញខ្លះ យល់ថាទោះបីជាលទ្ធផលឈ្នះឬចាញ់ក៏ដោយ ក៏យោធាថៃនៅតែមានសិទ្ធិសម្រេចក្នុងកិច្ចការនយោបាយធំៗដដែល។
គួរបញ្ជាក់ថា ការបោះឆ្នោតសកលនៅថ្ងៃអាទិត្យនេះ បានព្រឹត្តទៅជាលើកដំបូងបំផុត គិតចាប់តាំងពីរដ្ឋប្រហារយោធាទម្លាក់ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ចេញពីតំណែងនាយករដ្ឋមន្ត្រីថៃកាលពីខែឧសភា ឆ្នាំ២០១៤មក។ អត្រាប្រជាជន ទៅបោះឆ្នោតត្រូវគេវាយតម្លៃថាមានចំនួន៨០ភាគរយក្នុងចំណោមប្រជាជនថៃមានសិទ្ធិបោះឆ្នោត៥១.២លាននាក់។
ចំណែកឯលទ្ធផលផ្លូវការនឹងត្រូវប្រកាសនៅថ្ងៃទី០៩ ខែឧសភាខាងមុខ ហើយដើម្បី អាច បង្កើតរដ្ឋាភិបាល មួយ បាន បក្សនយោបាយ ឈ្នះឆ្នោត ឬដៃគូចំរុះ ត្រូវការ អសនៈចាប់ពី៣៧៦ឡើងទៅក្នុងចំណោម អសនៈសរុប ៥០០ និង ២៥០អសនៈទៀតគឺនៅក្នុង ព្រឹទ្ធសភា៕

អត្ថបទដែលជាប់ទាក់ទង