ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច តេជោហ៊ុន សែន និយាយពីរឿង កូនមេប៉េអឹមខេត្តក្រចេះ ភ្ជង់គំរាម និងនគរបាលខេត្តព្រៃវែង បាញ់សម្លាប់មនុស្ស

89


ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងផ្តាំទៅមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ សូមបញ្ចុះបញ្ចូលកូនរបស់ខ្លួនចូលមកកាន់តុលាការ ក្រោយពីមានដីកាកោះហៅរបស់តុលាការខេត្តកំពង់ចាម ពាក់ព័ន្ធនឹងអំពើហិង្សាដោយប្រើប្រាស់កាំភ្លើងភ្ជង់ក្នុងទំនាស់មួយក្នុងហាងអ៊ីនធឺណេត។

ចំណែកករណី បាញ់សម្លាប់ មនុស្សម្នាក់ និងរបួសម្នាក់ នៅ ស្រុក ព្រះស្តេច ខេត្តព្រៃវែង ក៏មាន មន្ត្រីនគរបាល ម្នាក់ ត្រូវបាន ចាប់ខ្លួន និង ម្នាក់ទៀត កំពុង រត់គេច ។ សមត្ថកិច្ច ដែល ត្រូវបាន ចាប់ខ្លួន ដោយសារ ការបាញ់សម្លាប់ បុរស ម្នាក់ នោះ គឺជា កូន មេ នគរបាល ខេត្តព្រៃវែង ។ នេះ ជាការ បញ្ជាក់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ។

ពិធី ចែក សញ្ញាបត្រ នៅ សាកលវិទ្យាល័យ ភ្នំពេញ អន្តរជាតិ នៅ ព្រឹក ថ្ងៃទី ២៥ មីនា សម្ដេច តេជោនាយ រដ្ឋមន្ត្រី ហ៊ុន សែន បាន បញ្ជា ឲ្យ សមត្ថកិច្ច តាម ចាប់ខ្លួន ជនល្មើស ម្នាក់ ដែលជា ប់ ពាក់ព័ន្ធ នឹង ករណី បាញ់សម្លាប់ បុរស ម្នាក់ ដែល ត្រូវគេ ចោទថា ជា ចោទ លួច ឡាន ។

ចំពោះ ការបាញ់សម្លាប់ នេះ សម្ដេច ហ៊ុន សែន ចាត់ទុកជា ទង្វើ ខុសច្បាប់ ដែលជា សកម្ម ភាពមិន គួរ គប្បី ឡើយ ។ សម្រាប់ សម្ដេច ហ៊ុន សែន ករណី បាញ់សម្លាប់ គេ ស្មើនឹង ការបំបាត់ ភស្តុតាង ។

កាលពី ថ្ងៃទី ២៣ ខែមីនា មាន កម្លាំង នគរបាល និង អាវុធហត្ថ ជាច្រើន នាក់ បាន ដេញតាម រថយន្ត មួយ គ្រឿង នៅ ចំណុច ភូមិ គោក សណ្តែក ឃុំរ ក្សជ័យ ស្រុក បាភ្នំ ខេត្តព្រៃវែង ដោយ សមត្ថកិច្ច អះអាងថា ជា ជនសង្ស័យ ក្នុង អំពើ លួច រថយន្ត ចេញពី ភ្នំពេញ ឆ្ពោះ មក ខេត្តព្រៃវែង ហើយ ត្រូវបាន ម្ចាស់ រថយន្ត ប្តឹង មក សមត្ថកិច្ច ។ ភ្លាមៗ នោះ សមត្ថកិច្ច ក៏បាន សម្លាប់ បុរស អ្នកបើកបរ នោះ តែម្ដង ។

ក្រៅពី ករណី បាញ់សម្លាប់ ក៏មាន ករណី កូនប្រុស របស់ មេបញ្ជាកា រ អាវុធហត្ថ ខេត្តក្រចេះ ដែលបានវាយ និង ភ្ជង់ កាំភ្លើង លើ បុរសម្នាក់ផងដែរ។ ករណីនេះ កើតឡើង នៅ ថ្ងៃទី ១៩ ខែមីនា  នៅ ទីតាំង ហ្គេម អន ឡាញ មួយកន្លែង ស្ថិតនៅ ក្នុងភូមិ ទី ១ សង្កាត់ វាលវង់ ក្រុង កំពង់ចាម ខេត្តកំពង់ចាម ។ ចំពោះករណីទាំងនេះ ប្រមុខរដ្ឋាភិបាល បានព្រមានចាត់វិធានការលើអ្នកប្រព្រឹត្តខុសទាំងនោះ ហើយបើឪពុកដែលមានបុណ្យសក្តិធំនោះ ហ៊ានលូកដៃមានការអន្តរាគមន៍នោះ សម្ដេច ដកតំណែងពួកគេចេញភ្លាម។

សម្តេចតេជោបានមានប្រសាសន៍ថា សូមផ្តាំទៅមេប៉េអឹមខេត្តក្រចេះ សូមបញ្ចុះបញ្ចូលកូនឲ្យចូលខ្លួនតាមដីកាកោះហៅរបស់តុលាការខេត្តកំពង់ចាម។ សម្តេចបញ្ជាក់ថា សម្តេចមិនធ្វើអីទេ គឺមានតែដកតួនាទីឪពុកចោលតែប៉ុណ្ណោះ ព្រោះកូនរបស់ខ្លួនមានកាំភ្លើងដើរភ្ជង់គេឯង។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា “ផ្តាំទៅមេប៉េអឹមខេត្តក្រចេះផង ធ្វើម៉េចបញ្ចុះបញ្ចូកូនឱ្យចូលខ្លួនតាមការកោះហៅរបស់តុលាការខេត្តកំពង់ចាម។ សូមកុំស្រឡាញ់កូនពេក ប្រយ័ត្នអស់សក្តិខ្លួនឯង។ ខ្ញុំអត់ធ្វើអ្វីទេ គ្រាន់បកសក្តិ ដកក្រវាត់ចោលប៉ុណ្ណោះ”។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមីនា សាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបញ្ជាឲ្យចូលខ្លួន ដល់ឈ្មោះ សាន្ត សុខុម ជាកូនប្រុសរបស់លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ពាក់ព័ន្ធនឹងបណ្តឹងព្រហ្មទណ្ឌ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយគំរាមកំហែងនឹងអាវុធ។
តាមដីកានោះឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ២៣ និង៤៥នាទី ខណៈពេលដែលឈ្មោះ វ៉ាន់ ចាន់អទិច្ចបញ្ញា និងឈ្មោះ យ៉េ ចិន្តា កំពុងលេងហ្គេមតាមអនឡាញ នៅផ្ទះណេតយីហោ ៥០៧ ស្ថិតនៅក្នុងភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ាម ស្រាប់តែមានឈ្មោះ សាន្ត សុខុម ភេទប្រុស អាយុប្រហែល៣០ឆ្នាំ បានជិះរថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខខេមរភូមិន្ទ បានមកចាប់ទាញឈ្មោះ វ៉ាន់ ចាន់អិច្ចបញ្ញា និងឈ្មោះ យ៉េ ចិន្តា ចូលក្នុងរថយន្ត និងបានដកកាំភ្លើងខ្លីម៉ាកឡុកបញ្ចូលគ្រាប់ភ្ជង់ឈ្មោះ វ៉ាន់ ចាន់អទិច្ចបញ្ញា និងឈ្មោះ យ៉េ ចិន្តា តែពួកគេទាំងពីរនាក់បានរត់ចុះពីលើរថយន្ត ហើយឈ្មោះ សាន្ត សុខុម បានតាមទៅវាយជនរងគ្រោះជាច្រើនដៃដល់ក្នុងណេត និងភ្ជង់គម្រាមម្តងទៀត។
សាលាដំបូងខេត្តកំពង់ចាម បានបញ្ជាឲ្យឈ្មោះ សាន្ត សុខុម ចូលខ្លួនឲ្យបានមុនថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ហើយក៏បង្គាប់មកស្នងការនគរបាលខេត្តកំពង់ចាម ត្រូវអនុវត្តដីកានេះឲ្យបានសំរេច៕

អត្ថបទដែលជាប់ទាក់ទង