ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងយុតិ្តធម៌ សោកស្ដាយចំពោះសេចក្តី ប្រកាសព័ត៌មានរបស់លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ដែលមិនបានឆ្លុះបញ្ចាំង អំពីការពិតជាក់ស្តែងទាំងស្រុងនៃទិដ្ឋភាពកិច្ចប្រជុំ

136

ភ្នំពេញ: ក្រសួងយុត្តិធម៌នៅថ្ងៃទី 25 ខែមីនា ឆ្នាំ 2018 បានចេញសេចក្តី បំភ្លឺពាក់ព័ន្ធនឹងលទ្ធផលនៃកិច្ចប្រជុំរវាងឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ជាមួយប្រតិភូក្រសួងយុត្តិធម៌កាលពីថ្ងៃទី 22 ខែមិនាឆ្នាំ 2019 នាទីស្ដីការនាយករដ្ឋមន្ត្រីវិមានសន្តិភាព។នៅក្នុងសេចក្តី បំភ្លឺបានបញ្ជាក់ថានៅថ្ងៃទី 23 ខែមិនាឆ្នាំ 2019 ក្រសួងយុត្តិធម៌បានទទួលនូវសេចក្តី ប្រកាសព័ត៌មានរបស់លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់អំពីលទ្ធផលនៃកិច្ចប្រជុំរវាងឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ជាមួយប្រតិភូក្រសួងយុតិ្តធម៌ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី 22 ខែមីនាឆ្នាំ 2019 នាទីស្ដីការនាយករដ្ឋមន្ត្រីកន្លងមកនេះ។អ្នកនាំពាក្យក្រសួងយុត្តិធម៌មានការភ្ញាក់ផ្អើលចំពោះសេចក្តី
ប្រកាសព័ត៌មានរបស់លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់នោះដោយក្រសួងយុតិ្តធម៌បានពិនិត្យឃើញថាមានចំណុចមួយចំនួនមិនបានឆ្លុះបញ្ចាំងពីអ្វីដែលជាគោលជំហរនិងការបកស្រាយរបស់ក្រសួងឡើយហើយមានចំណុចខ្លះជារឿងមិនពិតផងដែរ។ហេតុនេះដើម្បីចៀសវាងការភាន់ច្រឡំអ្នកនាំពាក្យក្រសួងយុត្តិធម៌មានភាពចាំបាច់សុំការបកស្រាយបំភ្លឺពាក់ព័ន្ធដំណើរការនិងលទ្ធផលនៃកិច្ចប្រជុំ។

ឆ្លងតាមរយៈរបៀបវារ: និងបទបង្ហាញដោយលោកអង្គវង្សវឌ្ឍនារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ប្រតិភូក្រសួងបាននៅសំនួរនិងយោបល់ជាច្រើនពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ហើយក្រសួងក៏បានបកស្រាយជាបន្តបន្ទាប់ដែលនាំអោយកិច្ចដំណើរការទៅក្រោមកិច្ចពិភាក្សាយ៉ាងផុលផុស។ក្រសួងយុត្តិធម៌សូមវាយតម្លៃខ្ពស់អំពីវេទិកានៃជំនួបជាមួយឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់កាលពីថ្ងៃទី 22 ខែមីនាឆ្នាំ 2019 កន្លងមកនេះនិងយល់ឃើញថាវេទិកានេះបានផ្ដល់នូវឱកាសដល់ក្រសួងយុត្តិធម៌ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលលើវិស័យយុត្តិធម៌បានបញ្ជាក់ជូននូវសកម្មភាពការងារសមិទ្ធផលនិងបញ្ហាប្រឈមរបស់ក្រសួងមិនតែប៉ុណ្ណោះ។ឆ្លងតាមកិច្ចពិភាក្សាក្នុងអង្គប្រជុំនេះក្រសួងយុតិ្តធម៌ទទួលបាននូវយោបល់នានាពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ដែលជាការចែករំលែក ធាតុចូលយ៉ាងសំខាន់ក្នុងការគិតពិចារណាសម្រាប់កិច្ចការកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ឲ្យកាន់តែប្រសើរឡើង។
ក្រសួងយុត្តិធម៌បានបញ្ជាក់ថាក្នុងដំណើរនៃកិច្ចពិភាក្សាក្រសួងយុតិ្តធម៌ពិនិត្យឃើញថាមានសំណួរជាលក្ខណៈទូទៅមួយចំនួនរីឯសំណួរមួយចំនួនទៀតគឺពាក់ព័ន្ធនិងសមត្ថកិច្ចរបស់ស្ថាប័នផ្សេងដែលមិនមែនជាសមត្ថកិច្ចរបស់ក្រសួងយុត្តិធម៌ឡើយដូចជាបញ្ហាអំពើពុករលួយជាអាទិ៍។ក្នុងចំណោមនោះក៏មានសំណួរខ្លះមិនច្បាស់លាស់និងពាក់ព័ន្ធដល់កិច្ចដំណើរការនីតិវិធីរបស់តុលាការឬសាកសួរទៅលើសាលដីការបស់តុលាការតែម្ដងដែលសំខាន់លើបញ្ហាជាក់លាក់ទាក់ទងនឹងសំណុំរឿងក្តី បែបនេះពុំមានកំណត់ក្នុងរបៀបវារៈនៃកិច្ចប្រជុំទ្បើយព្រោះពុំអាចមានមូលដ្ឋានដឹងច្បាស់អំពីសំណុំរឿងទាំងនោះទេគឺទាមទារឲ្យមានការស្រាវជ្រាវច្បាស់លាស់ទើបអាចឆ្លើយតបបាន។ក្រសួងយុតិ្តធម៌មានការសោកស្ដាយចំពោះសេចក្តី ប្រកាសព័ត៌មានរបស់លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ដែលមិនបានឆ្លុះបញ្ចាំងអំពីការពិតជាក់ស្តែងទាំងស្រុងនៃទិដ្ឋភាពកិច្ចប្រជុំនៅមុនកិច្ចប្រជុំនេះក្រសួងយុតិ្តធម៌ក៏បានឃើញអំពីការធ្វេសប្រហែសមិនយកចិត្តទុកដាក់របស់លេខាធិការឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ដែលបានសរសេររបៀបវារៈនៃកិច្ចប្រជុំនិងបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី 18 ខែមីនាឆ្នាំ 2019 កន្លងមកដោយបានកំណត់ឲ្យឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុតិធម៍បកស្រាយអំពីដែនសមត្ថកិច្ចក្រសួងបរិស្ថានទៅវិញក្រសួងយុតិ្តធម៌សង្ឃឹមជឿជាក់ថាលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់និងយកចិត្តទុកដាក់ពង្រឹងការងាររបស់ខ្លួនឡើងវិញដើម្បីចៀសវាងបានដូចករណីមានការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើមន្ត្រីក្រសួងយុត្តិធម៌ថាជាអ្នកចែកឯកសារក្នុងពេលប្រជុំដែលហាក់បីដូចជាបង្កប់ថាការចែកឯកសារនេះមានន័យជាការបន្ទច់បង្អាក់ទៅលើកិច្ចដំណើរការនៃកិច្ចប្រជុំទៅវិញ។ទោះបីយ៉ាងណាក្រសួងយុត្តិធម៌មានតំលៃខ្ពស់ចំពោះវេទិកាជំនួសឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ជាមួយប្រតិភូក្រសួងយុតិធម៌ហើយសូមស្វាគមន៍ឲ្យមានជំនួបបែបនេះជាច្រើនដងបន្ថែមទៀតដើម្បីអាចឲ្យមានការយល់គ្នាកាន់តែច្បាស់អំពីបញ្ហាប្រព័ន្ធតុលាការកម្ពុជាហើយបើសិនជាមានចម្ងល់ឮបញ្ហាជាក់លាក់លើករណីណាមួយសូមបញ្ជូនឯកសារទាំងនោះមកក្រសួងយុត្តធម៌ដើម្បីឲ្យក្រសួងឆ្លើយតបជាលាយលក្ខអក្សរឬឆ្លើយតប comment កិច្ចប្រជុំនោះមានពេលលើកក្រោយនូវអ្វីដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

សូមបញ្ជាក់ថា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក បានតស៊ូមតិ យ៉ាងស្វិតស្វាញ ហេីយតានតឹងខ្លាំងណាស់ក្នុងកិច្ចប្រជុំជាមួយក្រសួងយុត្តិធម៌ កាលពីថ្ងៃ ២២ ! កិច្ចប្រជុំមិនទាន់ចាប់ផ្ដេីមផង ខាងក្រសួងគេកូពីលិខិត រ៉ាយរ៉ាប់ ស្រង់មាត្រាច្បាប់ មួយចំនួនដែលផ្ទុយពីប្រធានបទកិច្ចប្រជុំឆ្កុយទៅវិញ ជាពិសេស ស្រង់យក មាត្រា ២៥៣ បទធ្វេីអោយបាត់ជំនឿទុកចិត្តលេីតុលាការយកមកដាក់លេីតុទៀតផង ដែលមានលក្ខណៈមកបង្រៀនច្បាប់និងបង្កប់អត្ថន័យអ្វីមួយផ្សេងទៀត។
ខ្ញុំបានលេីកសំនួរនិងឯកសាភស្តុតាងគតិយុត្តិពាក់ព័ន្ធដីភូមិគគី ដែលជាដីអនុវត្តន៍សាលដីកា ឈានដល់ទំនាស់ហឹង្សា ការលេីកឡេីងមានឯកសាភស្តុតាងមានទម្ងន់ជាច្រេីន ដែលបញ្ជាក់ថាដីនោះជាដីរដ្ឋ ការចោទសួរ រហូតដល់ទៅ៤ ដង តែទទួលបានតែការឆ្លេីយពង្វាង រហូតដល់ថ្នាក់ខ្ញុំប្រេីពាក្យថា ក្នុងនាមខ្ញុំជាមន្ត្រីតាមដានការអនុវត្តន៍ច្បាប់ ខ្ញុំសួរ សុំអោយឆ្លេីយតែបទដ្ឋានគតិយុត្តិមក ស្រាប់តែខាងក្រសួងគេថាគេឆ្លេីយតែជារួមគេមិនឆ្លេីយរឿងជាក់ស្ដែងទេ ដែលមានន័យថាគេបដិសេដ ជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ក្នុងភារកិច្ចអនុវត្តន៍ការងារយោងតាមព្រះរាជក្រឹត្យ ត្រង់មាត្រា ១០ វាក្យខ័ណ្ឌ ៣ ៕

អត្ថបទដែលជាប់ទាក់ទង