អ្នកប្រដាល់ជើងថ្មីសឿន ឆ្នើមមិនញញើតអ្នកប្រដាល់ជើងចាស់ថៃ
ភ្នំពេញ:អ្នកប្រដាល់ស្រករក្រោយកម្ពុជាសឿន ឆ្នើមរបស់ក្លិបទ័ពឆ័ត្រយោង៩១១នឹងត្រូវប្រកួតជាមួយអ្នក
ប្រដាល់ជើងចាស់ថៃហ្វា នីមីត(Fa Nimith)ក្នុងព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementនា
យប់ថ្ងៃទី៣០មីនានេះ ។
នេះជាការប្រកួតជាមិត្តភាពមែនតែអ្វីដែលគេភ្ញាក់ផ្អើលនោះគឺអ្នកប្រដាល់ថៃរូបនេះគេមានឈ្មោះបោះសម្លេងខ្លាំងណាស់ ឯសឿន ឆ្នើមវិញមិនសូវមាននរណាស្គាល់នោះទេ ។ ទោះជាយ៉ាងណាក៏គេជឿថាអ្នកប្រដាល់កម្ពុជារូប
នេះមិនអន់ទឹទើបគេផ្គូរផ្គងឲ្យប្រកួតជាមួយហ្វា នីមីតបែបនេះ ។ ចាំមើលនរណាឈ្នះក្នុងការប្រកួតនេះ ?
ចំពោះគូប្រកួតជម្រុះសម្រាប់ព្រឹត្តិការណ៍ពានរង្វាន់វិញនោះថាំង ឌីណាក្លិបគុហារព្រហ្មជ័យជួបជាមួយអ្នក
ប្រដាល់ឡុង ខេត្តក្លិបខ្លារខិនមានរិទ្ធ ។
ឌីណាធ្លាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះដែរតែរាល់ការប្រកួតរបស់គេតែងតែខ្ទាតចេញត្រឹមជុំទី១ប៉ុណ្ណោះ
ចំពោះឡុង ខេត្តវិញនេះជាលើកដំបូងហើយដែលគេចូលរូមប្រកួតក្នុងព្រឹត្តិការណ៍នេះ ។ជំនួបរវាងអ្នកប្រដាល់ទាំង២
រូបនេះទោះបីឌីណាមិនមែនជាអ្នកប្រដាល់ដែលគេអាចមើលស្រាលបានក៏ពិតមែនតែគេជឿថាឡុង ខេត្តមានឱកាស
ឈ្នះច្រើនជាង ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរសយ សីក្លិបពន្លឺវិបុលចួបជាមួយអ្នកប្រដាល់សូត្រ វាសនារបស់ក្លិបបក្សីស្លាប
ដែក ។
សយ សីក៏ធ្លាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះដែរតែគេមិនដែលមានឱកាសឈានទៅដល់វគ្គពាក់កណ្ដាល
ផ្ដាច់ព្រ័ត្រនោះទេ ។ ចំពោះវាសនានេះជាលើកដំបូងហើយដែលគេបង្ហាញខ្លួននៅក្នុងការប្រកួតដណ្ដើមុពានរង្វាន់បែប
នេះ ។ នរណាខ្ទាតចេញពីការប្រកួតហើយនរណាបានឡើងទៅប្រកួតបន្តនៅជុំទី២ទៀត ។